អ៊ុយក្រែនបាញ់ទម្លាក់យានដ្រូនរាប់សិបគ្រឿង ពេលដែលរុស្ស៊ីវាយប្រហារទីក្រុងគីវ

2024/08/30 12:04:46 am        54

លោក Serhiy Popko គឺជាប្រធានរដ្ឋបាលយោធាទីក្រុងគីវ និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រព័ន្ធការពារអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យានដ្រូនប្រហែល ១៥គ្រឿង ពេលដែលរុស្ស៊ី បើកការវាយប្រហារលើកទី ៣ក្នុងរយៈពេល ៤ថ្ងៃលើរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែនមួយនេះ ហើយស៊ីរ៉ែនដែនអាកាស បានរោទិ៍នៅទូទាំងទីក្រុងនាព្រឹកមិញនេះផងដែរ ។

លោក Serhiy និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បំណែកយានដ្រូន បណ្តាលឲ្យបែកបង្អួច និងទ្វារផ្ទះល្វែងមួយខ្នង និងបណ្តាលឲ្យកើតមានអគ្គិភ័យនៅក្នុងអគារមិនមែនជាកន្លែងស្នាក់នៅរបស់ពលរដ្ឋ ដែលអគ្គិភ័យមួយនេះ ត្រូវបានទប់ស្កាត់ជាប់ ។

ចំណែកឯលោក Ruslan Kravchenko គឺជាអភិបាលតំបន់គីវ បាននិយាយដែរថា យានដ្រូននេះ ពុំបណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធនោះទេ នៅក្នុងតំបន់គីវ ហើយក្រុមអាជ្ញាធរទីក្រុង និងក្រុមអាជ្ញាធរតំបន់ រាយការណ៍ថា គ្មានគ្រោះថ្នាក់នោះទេ ។

លោកអភិបាលតំបន់និយាយថា បំណែកធ្លាក់របស់យានដ្រូន បណ្តាលឲ្យកើតមានអគ្គិភ័យនៅលើបរិវេនសហគ្រាសមួយកន្លែង នៅតំបន់ភាគកណ្តាល Cherkasy ហើយសេវាកម្មសង្រ្គោះបន្ទាន់ បានព្យាយាមពន្លត់អគ្គិភ័យនេះ ។

រុស្ស៊ី ដែលបានចាប់ផ្តើមប្រតិបត្តិការសឹកទ្រង់ទ្រាយធំរបស់ពួកគេកាលពីខែកុម្ភៈ ឆ្នាំ ២០២២ បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងអ៊ុយក្រែនកាលពីថ្ងៃចន្ទ នៅក្នុងការវាយប្រហារតាមច្រកអាកាសមួយដែលក្រុមមន្រ្តីអ៊ុយក្រែននិយាយថា ជាប់ពាក់ព័ន្ធនឹងមីស៊ីល និងយានដ្រូនជាង ២០០គ្រឿង ។

ការវាយប្រហារថ្មីលើបណ្តាញថាមពល បានបង្ខំឲ្យទីក្រុងគីវ ពឹងផ្អែកលើថាមពលបម្រុងគ្រាអាសន្ន និងបានកាត់ផ្តាច់ចរន្តអគ្គិសនីតាមការគ្រោងទុកក្នុងសប្តាហ៍នេះ ដើម្បីធ្វើឲ្យប្រព័ន្ធថាមពលមានស្ថិរភាពឡើងវិញ ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm