អ្នកតំណាងម្នាក់នៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បាននិយាយនៅក្នុងវីដេអូមួយ ដែលទទួលបានដោយ សារព័ត៌មាន TASS ថា ឧបករណ៍ចារកម្មពិសេស ត្រូវបានប្រើប្រាស់ដោយសេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន នៅពេលរៀបចំផែនការបំផ្លិចបំផ្លាញ និងការវាយប្រហារភេរវកម្ម នៅក្នុងប្រទេសរុស្ស៊ី។
«ការពិតដែលមានសម្រាប់ពួកយើងផ្តល់សក្ខីកម្មចំពោះការប្រើប្រាស់ឧបករណ៍ពិសេស ដែលបានលក់នៅក្នុងប្រទេសសម្រាប់ប្រើប្រាស់ប្រឆាំងនឹងសន្តិសុខរបស់រដ្ឋ ការទទួលបានព័ត៌មានសម្ងាត់ ពាណិជ្ជកម្ម និងព័ត៌មានសម្ងាត់ផ្សេងទៀត ដែលត្រូវបានការពារដោយច្បាប់ រួមទាំងទិន្នន័យផ្ទាល់ខ្លួនរបស់ជនជាតិរុស្ស៊ីផងដែរ។ ក្នុងករណីខ្លះ ការការពាក់ព័ន្ធនឹងឧបករណ៍ពិសេសរបស់សេវាសន្តិសុខអ៊ុយក្រែន ក្នុងការរៀបចំផែនការនៃការបំផ្លិចបំផ្លាញ និងអំពើភេរវកម្ម ត្រូវបានកត់ត្រាទុក»។
អ្នកនាំពាក្យ FSB បានបន្ថែមថា ការវិភាគលើស្ថានភាពប្រតិបត្តិការបច្ចុប្បន្ន បង្ហាញពីការពង្រីកសកម្មភាពខុសច្បាប់ដោយសហគ្រិនឧក្រិដ្ឋកម្មរៀបចំការនាំចូល និងលក់ឧបករណ៍បច្ចេកទេសបែបនេះ ទៅឲ្យមហាជន។ អ្នកនាំពាក្យរូបនេះ បានកត់សម្គាល់ថា៖«FSB ព្រមានពលរដ្ឋអំពីភាពមិនអាចទទួលយកបាននៃផលិតកម្មខុសច្បាប់ ការទិញ និងលក់ឧបករណ៍បច្ចេកទេសពិសេស ដែលមានបំណងទទួលបានព័ត៌មានដែលគ្មានការអនុញ្ញាត។ ការរំលោភលើតម្រូវការទាំងនេះ រួមបញ្ចូលការទទួលខុសត្រូវព្រហ្មទណ្ឌក្រោមមាត្រា ១៣៨.១នៃក្រមព្រហ្មទណ្ឌរបស់សហព័ន្ធរុស្ស៊ី»។