អាល្លឺម៉ង់បណ្ដេញប្រធានសមាគមសាសនាអ៊ិស្លាមដែលជាប់បម្រាម

2024/08/30 01:00:49 am        29

អាជ្ញាធរ នៅទីក្រុង Hamburg នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែសីហា) នេះ បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់បានប្រាប់ប្រធានមជ្ឈមណ្ឌលសាសនាអ៊ិស្លាម Hamburg (IZH) ដែលជាប់បម្រាមរបស់ប្រទេសអ៊ីរ៉ង់ថា រូបលោកកំពុងត្រូវបានបណ្តេញចេញពីប្រទេស ហើយមានពេល ២សប្តាហ៍ ដើម្បីចាកចេញ។

ក្រសួងមហាផ្ទៃនៃទីក្រុង-រដ្ឋ Hamburg របស់ប្រទេសអាល្លឺម៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានជូនដំណឹងដល់លោក Mohammad Hadi Mofatteh ថា លោកមានពេលរហូតដល់ថ្ងៃទី១១ ខែកញ្ញា ដើម្បីចាកចេញ ឬបើមិនដូច្នោះទេ ប្រឈមនឹងការនិរទេស។ សេចក្តីថ្លែងការណ៍នោះបានបន្តថា លោក Mofatteh គឺជាប្រធាន IZH ចាប់តាំងពីរដូវក្តៅឆ្នាំ២០១៨។

យោងតាមការរកឃើញដោយទីភ្នាក់ងារស៊ើបការណ៍ក្នុងស្រុករបស់ទីក្រុង Hamburg បានបង្ហាញថា លោកគឺជាមន្ត្រីជាន់ខ្ពស់របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក Ayatollah Ali Khamenei នៅប្រទេសអាល្លឺម៉ង់ ក្នុងនាមជាប្រធាន IZH រហូតដល់ពេលនេះ។

សារព័ត៌មាន Bild និងប្រព័ន្ធផ្សព្វផ្សាយ NDR បានរាយការណ៍ជាលើកដំបូង អំពីបទបញ្ជាបណ្តេញចេញនេះ។ បើយោងតាមក្រសួងមហាផ្ទៃសហព័ន្ធ បានឲ្យដឹងថា គណនីបណ្ដាញសង្គមដែលពាក់ព័ន្ធជាមួយ IZH និងគេហទំព័ររបស់មជ្ឈមណ្ឌលនេះ ត្រូវបានលុបចោល នៅអាល្លឺម៉ង់ បន្ទាប់ពីប្រទេសនេះបានដាក់បម្រាមលើ IZH និងអង្គការបុត្រសម្ព័ន្ធផ្សេងទៀត កាលពីខែកក្កដា ពាក់ព័ន្ធនឹង «ការបន្តគោលដៅអ៊ិស្លាមនិយមជ្រុល»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm