ថៃដាក់ពន្ធនាគារ ១ជីវិត ចំពោះកូនប្រុសរបស់តារាសម្តែងអេស្ប៉ាញ ពីបទឃាតកម្មដ៏គួរឲ្យខ្លាច

2024/08/30 01:56:50 am        56

តុលាការថៃ នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែសីហា) នេះ បានកាត់ទោសឲ្យជាប់ពន្ធនាគារអស់ ១ជីវិត ចំពោះកូនប្រុសរបស់តារាសម្ដែងអេស្ប៉ាញ គឺលោក Rodolfo Sancho ពីបទប្រព្រឹត្តអំពើឃាតកម្មដ៏ល្បីរន្ទឺ ដោយបានសម្លាប់បុរសជនជាតិកូឡុំប៊ីម្នាក់ កាលពីឆ្នាំមុន នៅលើកោះទេសចរណ៍ដ៏ពេញនិយម គឺ Koh Phangan។

សេចក្តីថ្លែងការណ៍របស់តុលាការ បានឲ្យដឹងថា តុលាការព្រហ្មទណ្ឌ នៅលើកោះជិតខាង Samui បានរកឃើញថា លោក Daniel Sancho Bronchalo វ័យ ៣០ឆ្នាំ មានទោសពីបទឃាតកម្មគិតទុកជាមុនលើលោក Edwin Arrieta Arteaga វ័យ ៤៤ឆ្នាំដែលសាកសពរបស់លោក ត្រូវបានកាត់ និងលាក់ដោយជនជាប់ចោទ។

លោក Daniel Sancho គឺជាកូនប្រុសរបស់លោក Rodolfo Sancho ដែលបានសម្តែងក្នុងភាពយន្តរឿង «El Ministerio del Tiempo» (The Ministry of Time) និងតារាសម្តែងលោកស្រី Silvia Bronchalo។ តុលាការបាននិយាយថា លោកបានផ្ដល់ចម្លើយពីភាពមានទោស ក្នុងការលាក់បាំងសពជនរងគ្រោះ ប៉ុន្តែបដិសេធថា មិនបានធ្វើឃាតដោយគិតទុកជាមុននោះឡើយ។

បើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃ បានឲ្យដឹងថា ក្នុងការកាត់ក្តីតាំងពីដើមដំបូងរហូតដល់បញ្ចប់ លោក Sancho បានអះអាងពីការសម្លាប់នៅខែសីហា ឆ្នាំ២០២៣ លើលោក Arteaga ដែលជាគ្រូពេទ្យវះកាត់ផ្នែកកែសម្ផស្សថា ជាទង្វើការការពារខ្លួន។ មេធាវីរបស់ជនល្មើសបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ នៅពេលត្រូវបានទាក់ទងដោយសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍នេះ។

ដំបូងឡើយ តុលាការបានកាត់ទោសប្រហារជីវិតលើរូបលោក ប៉ុន្តែបានកាត់បន្ថយមកត្រឹមទោសដាក់ពន្ធនាគារអស់មួយជីវិតវិញ ដោយសារការពិពណ៌នាដែលរូបគេបានរៀបរាប់ប្រាប់ពីព្រឹត្តិការណ៍ អំឡុងដំណើរការឆ្លងកាត់ការស៊ើបអង្កេត។ ជាមួយគ្នានេះ ជនល្មើសត្រូវបានបញ្ជាឲ្យបង់ប្រាក់សំណងដល់គ្រួសារជនរងគ្រោះចំនួន ៤,៤២លានបាត (១៣០.២៣០ដុល្លារ)៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm