ភ្នំពេញ​ក្រោ​ន​ធ្វើ​សកម្មភាព​សប្បុរសធម៌​ពីរ​អបអរ​ខួប ១៥​ឆ្នាំ​អង្គការ​ផ្កាយ​សមុទ្រ​នៅ​កម្ពុជា​

2021/09/16 02:10:04 pm        104

​​បាល់ទាត់​៖ ក្លិបភ្នំពេញ​ក្រោ​នបានរៀបចំ​សកម្ម​ភាពសប្បុរសធម៌​ចំនួន ២ ក្នុង​ថ្ងៃ​តែមួយកាលពី​ថ្ងៃ​អង្គារ​កន្លងទៅដើម្បី​អបអរសាទរ​ខួប ១៥​ឆ្នាំនៃ​អង្គការ​ផ្កាយ​សមុទ្រ​ឥណ្ឌូចិន​នៅ​កម្ពុជា។ កម្មវិធី​នេះមានការ​ចូលរួម​ផ្ទា​ល់ពី​លោក​ឧកញ៉ា ឬ​ទ្ធី សំណាង ប្រធាន​ក្លិប​ជើងឯក​លី​គ​កំពូល​កម្ពុជា ៦​សម័យនេះ។

​កម្មវិធី​ទី​១ លោក​ឧកញ៉ា ឬ​ទ្ធី សំណាង និង​សប្បុរសជន​ជាច្រើន​រូបនេះបានធ្វើការ​សួរសុខទុក្ខ និង​ចែក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅក្នុង​សហគម​ន៍​ក្រីក្រ​របស់​អង្គការ​ផ្កាយ​សមបុត្រ ស្ថិតនៅ​ជុំវិញ​ទីលាន​ចាក់សំរាម​ក្នុង​សង្កាត់​ច្បារអំពៅ រួមមាន​ចំណីអាហារ ទឹកបរិសុទ្ធ ភេសជ្ជៈ អាវយឺត ក៏ដូចជា​សំភារៈ​សិក្សាសម្រាប់​ចែក​ដល់​កុមារ​ក្រីក្រ កំពុង​សិក្សា​ក្នុង​សាលា​នៃ​អង្គការ​នេះ​ផងដែរ។​ ​កម្មវិធី​ទី​២ បន្ទាប់ពី​ការជួប​សំណេះ​សំណាល និង​ចែក​អំណោយ ក្រុមការងារ​ក្លិប​ភ្នំពេញ​ក្រោ​នដឹកនាំ​ដោយ​គ្រូ​បង្គោល​លោក Oleg Starynskyi និង​អ្នកចាត់ការ​ក្រុម​លោក កែវ សុខ​ង៉​ន ក៏ដូចជា​កីឡាករ សុខ បញ្ញា​, យ៉ើ មូស្លីម និង Andres Nieto ជាដើម បាន​ចូលរួម​ក្នុង​កម្មវិធី​ចែករំលែក​បច្ចេកទេស​បាល់ទាត់ ​ដល់​ក្រុម​សិស្សានុសិស្ស​នៃ​អង្គការ​ផ្កាយ​សមុទ្រ ដើម្បី​បង្ហាញ​ការអបអរ​ខួប ១៥​ឆ្នាំ​នៃ​វត្តមាន​អង្គការ​មួយ​នេះ​នៅ​កម្ពុជា។​

​កម្មវិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន និង​ពោរពេញ​ដោយ​ក្តី​រីករាយ ទោះបី​ការរៀបចំ​ទ្រង់​ទ្រាយ​តូច​ជាង​រាល់ដងដោយ​បញ្ហា​កូ​វីដ​-១៩ និង​ការគោរព​វិធានការ​សុខ​ភិ​បាលដើម្បី​បង្ការ​ជំងឺ​កាច​សាហាវ​នេះ​ក៏ដោយ។ ​ក្នុងនាម​ជា​ដៃគូ​ជាច្រើន​ឆ្នាំ ថ្នាក់ដឹកនាំ​ក្លិប​ភ្នំពេញ​ក្រោ​នបង្ហាញ​នូវ​សេចក្ដី​ក្តី​សោមនស្ស​រីករាយ ព្រមទាំង​គាំទ្រ​ចំពោះ​បេសកកម្ម​នៃ​អង្គការ​ផ្កាយ​សមុទ្រ​នា​រយៈពេល ១៥​ឆ្នាំកន្លងមក ដែល​បានរួម​ចំណែក​ដ៏​សស្រាក់សស្រាំ​ក្នុងការ​បណ្តុះបណ្តាល​កុមារ​និង​យុវជន​ទាំង​លើ​ការសិក្សា កីឡា និង​សង្គមកិច្ច​នានា​។ ​គួរ​ដឹងថា កាលពី​ថ្ងៃទី​៣១ ខែសីហា​កន្លងមក ប្រធាន​ក្លិប​សិង្ហ​ក្រហម​លោក​ឧកញ៉ា ឬ​ទ្ធី សំណាង និង​សប្បុរសជន​នានាបាន​ឧបត្ថម្ភ​ជូន​ដល់​គ្រួសារ​ខ្វះខាត​ចំនួន​ជាង ២០០​គ្រួសារ​ដែល​កំពុង​រស់​នៅក្នុង​ស​ហគ​មន៍​ក្រីក្រ​នេះ​សម្រាប់​រយៈពេល ៣​ខែដើម្បី​ជួយ​សម្រាល​ការលំបាកនា​អំឡុងពេល​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ បន្ថែម​ពីលើ​ការផ្តល់​ចំណូល តាមរយៈ​ការជួយ​ទិញ​ម៉ាស់​ភ្នំពេញ​ក្រោ​នដែល​បានមកពី ​ការ​កាត់ដេរ​ដោយ​ក្រុម​ស្ត្រី​ក្រីក្រ​នៃ​សហគមន៍​អង្គការ​ផ្កាយ​សមុទ្រ​នេះ​ទៀតផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm