ក្រុមមន្រ្តីរដ្ឋបាលស្រុកម្នាក់និយាយថា អ្នកភូមិចំនួន ៧នាក់ រួមទាំងក្មេងៗដែរនោះ ត្រូវបានសម្លាប់នៅទីក្រុងភាគខាងជើង Bahraich ប្រទេសឥណ្ឌា ក្រោយរងការវាយប្រហារពីសត្វឆ្កែចចកស៊ីសាច់មនុស្ស ក្នុងរយៈពេល ២ខែកន្លងមកនេះ ។
ក្រុមមន្រ្តីនិយាយថា ក្រុមអ្នកស្រុកនៅតាមភូមិជាច្រើននៅរដ្ឋភាគខាងជើង Uttar Pradesh បានរស់នៅទាំងការភ័យខ្លាចចំពោះការវាយប្រហារឥតឈប់ឈរពីឆ្កែចចកស៊ីសាច់មនុស្ស ក្នុងរយៈពេល ២ខែកន្លងមកនេះ ។
កាលពីថ្ងៃពុធម្សិលមិញ ក្រុមអាជ្ញាធរស្រុករួមទាំងក្រុមមន្រ្តីរដ្ឋបាលព្រៃឈើ និងកងកម្លាំងសន្តិសុខ បានប្រើប្រាស់យានដ្រូន និងដាក់អន្ទាក់ ដើម្បីតាមដាន និងកម្ចាត់សត្វឆ្កែចចកទាំងអស់នេះ ។
ក្រុមមន្រ្តីរដ្ឋបាលព្រៃឈើ បានប្រកាសនៅទូទាំងភូមិ ឲ្យចាត់វិធានការប្រុងប្រយ័ត្នជាមុន និងស្នើសុំឲ្យអ្នកភូមិមិនត្រូវដេកក្រៅផ្ទះជាដាច់ខាត ដើម្បីការពារខ្លួនពីការវាយប្រហាររបស់សត្វឆ្កែចចកស៊ីសាច់មនុស្សទាំងអស់នេះ ៕



