ក្មេងស្រី Eliane Bakr អាយុ ១ឆ្នាំកន្លះ ដេកនៅលើគ្រែក្នុងមន្ទីរពេទ្យ Nasser ស្ថិតក្នុងតំបន់ហ្កាហ្សា ដោយម្តាយ និងជីដូនរបស់នាង នៅក្បែរនាង ។
អ្នកស្រី Umm Eliane ត្រូវជាម្តាយរបស់ក្មេងស្រី និយាយថា កូនស្រីរបស់គាត់ទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យសម្រាប់ជំងឺច្រើនមុខណាស់ ។
អ្នកស្រី Eliane និយាយថា ដោយសារតែកង្វះខាតអាហារូបត្ថម្ភ នាងខ្វះជាតិទឹក ហើយការខ្វះជាតិទឹកនេះហើយដែលនាំឲ្យកូនស្រីរបស់គាត់មានបញ្ហា ។ វាបានធ្វើឲ្យជើងរបស់នាងខ្សោយ និងមានប៉ូតាស្យូមទាប ។ នាងមានជាតិអាស៊ីតក្នុងឈាមផងដែរ នាងឆ្លងរោគក្នុងសួតទាំង ២របស់នាង ។
គ្រួសាររបស់អ្នកស្រី Eliane ចង់ឲ្យនាងទទួលវ៉ាក់សាំងបង្ការជំងឺស្វិតដៃជើង ដែលករណីឆ្លងលើកដំបូងក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ លើដែនដីហ្កាហ្សា ត្រូវបានគេរាយការណ៍ ។
អង្គការសហប្រជាជាតិ(UN) បាននិយាយថា ពួកគេត្រៀមផ្តល់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងដល់កុមារប្រហែល ៦៤ម៉ឺននាក់នៅក្នុងតំបន់ហ្កាហ្សា ជាទីដែលអង្គការសុខភាពពិភពលោក(WHO) និយាយថា ទារកអាយុ ១០បានកើតជំងឺមួយនេះ ៕