អង្គការសុខភាពពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ បានស្វែងរកការបង្កើនល្បឿននៃដំណើរការធ្វើតេស្តរោគវិនិច្ឆ័យសម្រាប់ជំងឺអុតស្វា(mpox) ដោយស្នើឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំង បញ្ជូនផលិតផលរបស់ពួកគេសម្រាប់ការពិនិត្យឡើងវិញបន្ទាន់។

ទីភ្នាក់ងារនេះ បាននឹងកំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិត អំពីតម្រូវការសម្រាប់ការវិនិច្ឆ័យរោគប្រកបដោយប្រសិទ្ធភាព ជាពិសេសនៅក្នុងក្រុម ដែលមានប្រាក់ចំណូលទាប។
ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាវិនិច្ឆ័យរោគបន្ទាន់ អង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យមានការបញ្ជូនពាក្យស្នើសុំពីក្រុមហ៊ុនផលិតសម្រាប់ការចុះបញ្ជីប្រើប្រាស់បន្ទាន់ ដែលនឹងអនុញ្ញាតឱ្យទីភ្នាក់ងារអនុម័តលើផលិតផលវេជ្ជសាស្ត្រ ដូចជា វ៉ាក់សាំង ការធ្វើតេស្ត និងការព្យាបាល។
ដំណើរការនេះ មានគោលបំណងជួយដល់ប្រទេសនានាដើម្បីទទួលបានផលិតផលដែលត្រូវការចាំបាច់ ដូចជាការធ្វើតេស្ត តាមរយៈទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូ ផ្សេងទៀត។
ទម្រង់ថ្មីនៃវីរុស បានបង្កឱ្យមានការព្រួយបារម្ភជាសកល ខណៈវីរុសទំនងជារាលដាលយ៉ាងងាយស្រួលតាមរយៈទំនាក់ទំនងជិតស្និទ្ធជាប្រចាំ ដែលជំរុញឱ្យទីភ្នាក់ងារសុខភាពប្រកាសជំងឺអុតស្វា(mpox) ជាគ្រាអាសន្នសុខភាពសាធារណៈសកល កាលពីដើមខែនេះ។
ប្រទេសស៊ុយអែត និងប្រទេសថៃ បានបញ្ជាក់ពីករណីវីរុសប្រភេទ clade 1b នៅខាងក្រៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសជិតខាង។