ទឹកជំនន់នៅស៊ូដង់ បន្ថែមទុក្ខវេទនាដល់អ្នកស្រុកក្នុងសម័យសង្គ្រាមនៅទូទាំងប្រទេស

2024/08/30 10:13:07 am        267

ទឹកជំនន់ពីភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមកើនឡើងនៅដើមខែនេះ បាននាំមកនូវការបំផ្លិចបំផ្លាញ និងបន្ថែមទុក្ខវេទនារបស់ប្រជាជននៅទូទាំងប្រទេសស៊ូដង់ ដែលត្រូវបានរួមរឹតដោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាចំនួន ៥០០ថ្ងៃរួចមកហើយរវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា។ គ្រោះធម្មជាតិបានបង្កការបំផ្លិចបំផ្លាញច្រើនជាងជម្លោះទៅទៀត ហើយមកដល់ពេលនេះ ទឹកជំនន់បានសម្លាប់មនុស្សជិត ១៥០នាក់។

នៅជិតទីក្រុង តូកា (Tokar) ក្នុងតំបន់ភាគខាងកើតរបស់ស៊ូដង់ ដែលរហូតមកដល់ពេលនេះបានរួចផុតពីអំពើហិង្សា គេបានមើលឃើញហ្វូងមនុស្សកំពុងជួបការលំបាកក្នុងការធ្វើដំណើរដោយសារផ្លូវស្ពាននានាត្រូវបានកាត់ផ្ដាច់។

នៅកន្លែងផ្សេងទៀតក្នុងរដ្ឋសមុទ្រក្រហមភាគខាងកើត ទំនប់ អាបាត (Arbaat) បានបាក់កាលពីថ្ងៃអាទិត្យ ដោយគំរាមកំហែងការផ្គត់ផ្គង់ទឹកសាបសម្រាប់ទីក្រុង ផតស៊ូដង់ (Port Sudan) ដែលជារដ្ឋធានីតាមជាក់ស្ដែងរបស់ប្រទេស និងជាជម្រកសម្រាប់ជនភៀសខ្លួនរាប់សែននាក់។ អ្នកស្រុកខ្លះទៀតត្រូវបានជាប់គាំងនៅលើទីទួលខ្ពស់ដោយគ្មានស្បៀងអាហារ និងមានសង្ឃឹមតិចតួចណាស់ក្នុងការទទួលបានជំនួយសង្គ្រោះ។ យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា អ្នកស្រុករាប់រយគ្រួសារក៏ត្រូវបានជម្លៀសនៅក្នុងរដ្ឋភាគខាងជើងស៊ូដង់ ដែលភាគច្រើនមិនត្រូវបានប៉ះពាល់ដោយការប្រយុទ្ធគ្នា។

នៅតំបន់ ដាហ្វឺ (Darfur) ជាទីដែលមនុស្សរាប់លាននាក់ត្រូវបានគំរាមកំហែងដោយវិបត្តិអត់ឃ្លានធ្ងន់ធ្ងរ ភ្លៀងបានបំផ្លាញជំរំភៀសខ្លួន និងពន្យារពេលការមកដល់នៃជំនួយដ៏សំខាន់ នេះបើយោងតាមកម្មវិធីអាហារពិភពលោក WFP។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មនុស្សជាង ៣០០.០០០នាក់ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ដ៏មហន្តរាយនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am