ព្យុះទីហ្វុងសានសាន (Shanshan) បានបោកបក់យឺតៗទៅលើប្រជុំកោះជប៉ុននៅថ្ងៃសុក្រ ៣០ខែសីហានេះ បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញផ្នែកដឹកជញ្ជូន ខណៈ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥ នាក់ ។

ព្យុះទីហ្វុង មួយក្នុងចំណោមព្យុះដ៏មានឥទ្ធិពលខ្លាំងបំផុតជាច្រើន ដែលបានវាយប្រហារប្រទេសជប៉ុន ក្នុងប៉ុន្មានទសវត្សរ៍នេះ បានចុះខ្សោយកម្លាំងនៅព្រឹកព្រលឹមថ្ងៃសុក្រនេះ ទោះបីខ្យល់នៅតែបន្តបោកបក់ក្នុងកម្លាំង១២៦ គីឡូម៉ែត្រក្នុងមួយម៉ោងក៏ដោយ។
មុនពេលមានបំណាក់ដីនៅលើកោះ ឃ្យូស៊ូ (Kyushu) បំណាក់ដីមួយ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង មុនបានសម្លាប់សមាជិកបីនាក់នៃគ្រួសារតែមួយ កាលពីល្ងាចថ្ងៃអង្គារនៅក្នុងខេត្ត អៃឈី (Aichi) ចម្ងាយប្រហែល ១.០០០ គីឡូម៉ែត្រ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃសុក្រនេះថា មនុស្សចំនួន ៩២នាក់ បានរងរបួសនៅលើកោះ ឃ្យូស៊ូ ប្រទេសជប៉ុន ខណៈព្យុះទីហ្វុង សានសា នបានបោកបក់ចូលក្នុងតំបន់នេះ។
ក្រុមអាជ្ញាធរបានចេញការប្រកាសអាសន្នខ្ពស់បំផុតនៅក្នុងតំបន់ជាច្រើន ដោយមនុស្សជាង៥ លាននាក់ត្រូវបានណែនាំឱ្យជម្លៀសចេញ ទោះបីជាមិនច្បាស់ថាមានចំនួនប៉ុន្មានដែលបានជម្លៀសក៏ដោយ៕