សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្ដម ដឺរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា។
សូមបញ្ជាក់ថា រាល់ឯកអគ្គរាជទូត ឬឯកអគ្គរដ្ឋទូតប្រទេសនានា ដែលបង្កើតទំនាក់ទំនងជាមួយកម្ពុជា នៅពេលចូលមកបំពេញការងារនៅកម្ពុជា គឺត្រូវបង្ហាញខ្លួន និងថ្វាយសារតាំងថ្វាយព្រះមហាក្សត្រ។ តែនៅពេលព្រះមហាក្សត្រមិនគង់ប្រថាប់ក្នុងប្រទេស ត្រូវប្រគល់សារតាំងជូនប្រមុខរដ្ឋស្តីទី៕







