ពលរដ្ឋថាការបរិច្ចាគថវិកាចូលមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន គឺកើតចេញពីការស្នេហាជាតិ

2024/08/30 06:04:55 pm        120

ពលរដ្ឋ គ្រូបង្រៀន និងអ្នកលក់ដូរតាមទីសាធារណៈនានា អះអាងថា មកដល់ពេលនេះ ពួក​គេ​បាន​បរិច្ចាគថវិកាចូលរួមក្នុងមូលនិធិកសាងរចនាសម្ព័ន្ធតាមព្រំដែនរួចហើយ ហើយការ​បរិច្ចាគ​ថវិកា​នេះ គឺធ្វើតាមលទ្ធភាព កើតពីទឹកចិត្តបំណងប្រាថ្នាចេញពីបេះដូង ក្តីស្រឡាញ់​ខ្ពស់​សម្រាប់​ការងារ​អភិវឌ្ឍជាតិ ពិសេសអភិវឌ្ឍហេត្ថារចនាសម្ព័ន្ធក្រវ៉ាត់ព្រំដែនកម្ពុជានៅភូមិភាគឦសាន។

ពលរដ្ឋដែលខ្លួនជាគ្រូបង្រៀន និងអ្នកលក់ដូរតូចតាច ថ្លែងប្រាប់ BTV នៅថ្ងៃទី៣០ ខែ​សីហា​នេះ​ថា មកដល់ពេលនេះ ពលរដ្ឋទាំងអស់គ្នាបានបំពេញបំណងប្រាថ្នាដោយក្តីស្រឡាញ់ ការពេញ​ចិត្ត​របស់ខ្លួនហើយ គឺបានបរិច្ចាគថវិកាទៅតាមលទ្ធភាពរបស់ខ្លួន ដាក់ចូលក្នុង​មូល​និធិ​កសាង​រចនា​សម្ព័ន្ធ​តាមក្រវាត់​ព្រំដែន​រួចហើយដើម្បីរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ពង្រីក​ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធនានា នៅតាមតំបន់ខែ្សក្រវាត់ព្រំដែនរបស់កម្ពុជា។

ពលរដ្ឋបញ្ជាក់ថា ការចូលរួមបរិច្ចាគថវិកានេះ គឺគ្មាននរណាទាមទារ មកបង្ខិត​បង្ខំ​ឲ្យ​បរិច្ចាគ​ឡើយ ពោលគឺជាឱកាសបំពេញក្តីស្រឡាញ់ចំពោះជាតិ ហើយជាពិសេស​នៅ​ពេល​ដែល​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាមខ្សែក្រវាត់ព្រំដែនទាំងនោះសាងសង់រួចហើយ គឺពលរដ្ឋទាំងនោះ នឹងនាំគ្នាទៅ​ទស្សនាសមិទ្ធផល ដែលខ្លួនបានរួមចំណែកបរិច្ចាគថវិកាសម្រាប់ការសាងសង់នោះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មកដល់បច្ចុប្បន្ន បានសាងសង់ផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា ថៃ បានប្រវែងជាង ៤៥៥ គ.ម លើចម្ងាយផ្លូវសរុប ៥០៩ គ.ម សាងសង់ផ្លូវព្រំដែនកម្ពុជា ឡាវ បានប្រវែងជាង ១៧៩ គ.ម លើចម្ងាយផ្លូវសរុប ៣៧៧ គ.ម និងផ្លូវតាមព្រំដែនកម្ពុជា វៀតណាម ស្ថាបនាបានប្រវែងជាង ៦៨៥ គ.ម លើចម្ងាយផ្លូវសរុបផ្លូវ ១០៨៩ គ.ម៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm