ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ជើញ បើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹង និង លើកកម្ពស់ជំនាញ ប្រឆាំង ការ សម្អាត ប្រាក់ ដល់សិក្ខាកាម ៤៥រូប

2024/08/30 08:34:29 pm        86

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន និង ជា អនុប្រធានក្រុមការងារ ប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្មតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និង ជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម បានអញ្ជើញ ជា អធិបតីភាពក្នុងពិធី បើកវគ្គបណ្តុះបណ្តាលស្តី ពីការពង្រឹង និង លើកកម្ពស់ ជំនាញប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម និង ហិរញ្ញប្បទាន ដល់ការរីកសាយភាយ អាវុធមហា ប្រល័យនៅអគ្គស្នងការដ្ឋាននគរបាល ជាតិដោយ មានសិក្ខាកាម ជាស្នងការ រង នាយការិយាល័យ និង នាយរងការិយាល័យមកពីបណ្តាស្នងការដ្ឋាននគរបាល រាជធានី - ខេត្ត ចំនួន ៤៥ រូប នាព្រឹកថ្ងៃ ទី២៩ ខែសីហា ឆ្នាំ២០២៤ ។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មាន ប្រសាសន៍ថាប្រទេសកម្ពុជាបាន ចូល ជាសមាជិករបស់ ក្រុមប្រទេសអាស៊ីប៉ា ស៊ីហ្វិក (ហៅ កាត់ថា APG) ដែលជា បុត្រសម្ព័ន្ធប្រចាំតំបន់របស់ FATF (ហ្វា ត )កាលពីឆ្នាំ២០០៤ ។ ហើយកាលនោះ យើង មិនទាន់មានច្បាប់ប្រឆាំងការ សម្អាតប្រាក់នៅឡើយទេ។ បន្ទាប់ពី ចូលជាសមាជិករាជរដ្ឋាភិបាលបាន ដាក់ ចេញនូវគោលការណ៍ជាច្រើនទាំង ក្រប ខណ្ឌច្បាប់និង យន្តការថ្នាក់ជាតិ រហូត ដល់កម្រិតប្រតិបត្តិការ សំដៅអនុវត្តអនុសាសន៍ចំនួន៤០ របស់ FATF ( ហ្វា ត ) ។ ដែលជាកិច្ច ឆ្លើយតបយើង បាន បង្កើតច្បាប់ប្រឆាំង ការសម្អាតប្រាក់ និង បទដ្ឋានពាក់ព័ន្ធជាច្រើន ។

ឯកឧត្តម អនុប្រធានក្រុមការងារ បន្ត ថា រហូតមកដល់ បច្ចុប្បន្ន ប្រទេសកម្ពុជា បានធ្លាក់ចូល ក្នុងបញ្ជីប្រផេះចំនួន ០២ លើករួចមកហើយដែលលើកទី ១ គឺ នៅ ឆ្នាំ ២០១១ និង បានចេញពីបញ្ជីប្រផេះ វិញកាលពី ឆ្នាំ២០១៥ និងលើក ទី ២ កាលពី ឆ្នាំ ២០១៩ និងបានចេញពី បញ្ជី ប្រផេះវិញកាលពីឆ្នាំ ២០២៣ ។

ឯកឧត្តមបន្តថាបន្ទាប់ពីចេញពីបញ្ជីប្រផេះ កាលពី ឆ្នាំ២០២៣ ក្រុមការងាប្រឆាំង ការសម្អាតប្រាក់ថ្មីៗ នេះកំពុងតែវាយតម្លៃ បទល្មើសហានិភ័យជាតិ ដែល ក្នុងនោះ រួមមានបទល្មើសជួញដូរ ដោយ ខុសច្បាប់នូវសារធាតុ ញៀន បទល្មើស ជួញដូរ មនុស្ស និង បទល្មើស ឆបោកជាដើមដើម្បីយកជាអទិភាព ក្នុង ការស៊ើបអង្កេត បទល្មើសសម្អាតប្រាក់។ ដើម្បី ធានាប្រសិទ្ធភាពប្រសិទ្ធ ផលការស្រាវជ្រាវ ស៊ើបអង្កេត បទល្មើស សម្អាតប្រាក់ក្រុមការងារប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បាន រៀបចំវគ្គបណ្តុះបណ្តាលជា ច្រើន លើករួចមកហើយក្នុងគោលបំណង ដើម្បី បង្កើន សមត្ថភាព មន្ត្រី អនុវត្ត ច្បាប់ លើ ការងារប្រឆាំងការសម្អាតប្រាក់ នេះ ។

ឯកឧត្តម អនុប្រធានបន្តថាវគ្គបំប៉នលើកនេះគឺ ខុសប្លែក ពី វគ្គ មុនៗ ដែល បានរៀបចំឡើងដោយវគ្គនេះ យើង និងធ្វើការជ្រើសរើស អ្នកដែលទទួល បាន ពិន្ទុខ្ពស់ដើម្បីធ្វើជាជនបង្គោល លើការងារប្រឆាំងការសម្អាតប្រាក់និង ហិរញ្ញប្បទានភេរវកម្ម នៅតាម ស្នងការដ្ឋាន នគរបាល រាជធានី - ខេត្ត។ ជន បង្គោលដែលត្រូវបាន ជ្រើសតាំង ត្រូវ ជួយបង្ហាត់បង្រៀនដល់មន្ត្រី ដែលនៅ ក្នុង អង្គភាពរបស់ខ្លួនឲ្យបានយល់ដឹង អំពីការងារសម្អាតប្រាក់នេះ ៕

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm