បណ្ដាញសង្គម X អាចនឹងត្រូវបានបិទនៅប្រេស៊ីល ខណៈជម្លោះជាមួយចៅក្រមកាន់តែខ្លាំង

2024/08/30 08:50:45 pm        199

ប្រព័ន្ធផ្សព្វផ្សាយសង្គមខ្នាតយក្ស X បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ សីហា) ថា ខ្លួនរំពឹងថាតុលាការកំពូលរបស់ប្រទេសប្រេស៊ីល នឹងបញ្ជាឱ្យបិទអេប X ដោយសារតែជម្លោះផ្លូវច្បាប់ដែលបានកើតឡើងជុំវិញការអនុលោមតាមច្បាប់ក្នុងស្រុក និងការទទូចរបស់ម្ចាស់ក្រុមហ៊ុននេះគឺលោក អ៊ីឡុន ម៉ាស (Elon Musk) ដែលថា X កំពុងត្រូវបានដាក់ទណ្ឌកម្មចំពោះការតតាំងនឹងការត្រួតពិនិត្យ។

X បាននិយាយថា ខ្លួនរំពឹងថាចៅក្រមតុលាការកំពូល លោក អាឡិចសានដ្រេ ដេ ម៉ូរ៉ែស (Alexandre de Moraes) នឹងបញ្ជាឱ្យបិទ «ក្នុងពេលឆាប់ៗនេះ» បន្ទាប់ពីកាលបរិច្ឆេទកំណត់ដោយតុលាការឱ្យក្រុមហ៊ុនបញ្ជូនអ្នកតំណាងផ្លូវច្បាប់នៅប្រេស៊ីល បានអនុម័តកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ នៅព្រឹកថ្ងៃព្រហស្បតិ៍ តុលាការកំពូលបានបិទគណនីធនាគារក្នុងស្រុករបស់ក្រុមហ៊ុនអ៊ីនធឺណិតផ្កាយរណប ស្តារលីង (Starlink) របស់លោក Musk។

ប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រថា ការសម្រេចរបស់តុលាការដែលចុះហត្ថលេខាដោយចៅក្រម Moraes ក្នុងការដាក់ទណ្ឌកម្ម Starlink នេះគឺជាការឆ្លើយតបទៅនឹងកង្វះអ្នកតំណាងផ្លូវច្បាប់នៅប្រេស៊ីល សម្រាប់អេប X។ ការសម្រេចបង្កកគណនីធនាគាររបស់ Starlink ក៏កើតចេញពីជម្លោះដាច់ដោយឡែកមួយជុំវិញការផាកពិន័យដែលមិនទាន់បានបង់ប្រាក់របស់ X ដោយសារតែការខកខានផ្ទេរឯកសារមួយចំនួន។

លោក Musk បានខឹងសម្បារយ៉ាងខ្លាំង និងរិះគន់លោក Moraes ដោយហៅចៅក្រមរូបនេះថាជា «ជនផ្តាច់ការដ៏អាក្រក់» នៅក្នុងការបង្ហោះលើបណ្ដាញសង្គម X របស់ខ្លួន។ លោកក៏បានច្រានចោលសេចក្តីសម្រេចបង្កកគណនីធនាគារ Starlink ថាជារឿងខុសច្បាប់ ហើយបានអះអាងថា សកម្មភាពនេះ បានដាក់ទណ្ឌកម្មដោយមិនត្រឹមត្រូវលើម្ចាស់ភាគហ៊ុនផ្សេងទៀត ក៏ដូចជាប្រជាជនប្រេស៊ីលផងដែរ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm