ប្រទេសស៊ែប៊ី ទិញយន្តហោះ Rafale ១២គ្រឿងពីក្រុមហ៊ុនរបស់បារាំងក្នុងតម្លៃ២,៧ពាន់លានអឺរ៉ូ

2024/08/30 09:01:59 pm        673

ប្រទេសស៊ែប៊ី កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ជាមួយក្រុមហ៊ុន Dassault Aviation AM.PA របស់ប្រទេសបារាំង សម្រាប់ការទិញយន្តហោះចម្បាំង Rafale ថ្មីចំនួន១២គ្រឿង ក្នុងតម្លៃ ២,៧ ពាន់លានអឺរ៉ូ ឬ ២,៩៩ ពាន់លានដុល្លារ។

ប្រធានាធិបតីប្រទេសស៊ែប៊ី លោក Aleksandar Vucic បាននិយាយក្នុងសន្និសីទសារព័ត៌មានថា កិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសស៊ែប៊ី លោក ប្រាទីសស្លាវ ហ្គាស៊ីក(Bratislav Gasic) និងនាយកប្រតិបត្តិក្រុមហ៊ុន Dassault Aviation លោក Eric Trappier ក៏រួមបញ្ចូលនូវកញ្ចប់ដឹកជញ្ជូនទាំងស្រុង គ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់ជាច្រើនទៀត ផងដែរ ។

លោក Vucic និយាយថា យន្តហោះប្រភេទថ្មីរាប់សិបគ្រឿង នឹងត្រូវគ្រប់គ្រងដោយប្រទេសស៊ែប៊ី ដែលនេះ នឹងរួមចំណែកដល់ការកើនឡើងគួរឱ្យកត់សម្គាល់នៃសមត្ថភាពប្រតិបត្តិការរបស់កងទ័ពយើង។

ការទិញនេះ ធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ទៅកាន់ទីក្រុង Belgrade ដែលបង្ហាញសញ្ញាពីការផ្លាស់ប្តូរដ៏សំខាន់ នៅក្នុងជំហរសន្តិសុខ និងនយោបាយរបស់ប្រទេសស៊ែប៊ី ដោយងាកចេញពីប្រទេសរុស្ស៊ី ជាសម្ព័ន្ធមិត្តប្រពៃណី និងជាអ្នកផ្គត់ផ្គង់អាវុធរបស់ខ្លួន។

លោក Macron និយាយថា អឺរ៉ុប ត្រូវការឲ្យប្រទេសស៊ែប៊ី រឹងមាំនិងមានលទ្ធិប្រជាធិបតេយ្យ ខណៈទីក្រុង Belgrade ត្រូវការសហភាពអឺរ៉ុបមានអធិបតេយ្យភាព និងរឹងមាំ។

លោកនិយាយថា ជម្រើសនេះរួមចំណែកដល់ស្វ័យភាពជាយុទ្ធសាស្រ្តរបស់យើង និងធ្វើឲ្យវារឹងមាំ។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        303
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        302
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        293

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm