លោក អ៊ីស្មេល ហានីយេ ( Ismail Haniyeh) និងអង្គរក្សរបស់គាត់ម្នាក់ ត្រូវបានសម្លាប់ នៅពេលដែលគេហដ្ឋានរបស់ពួកគេ ត្រូវបានគេកំណត់គោលដៅ នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី ៣១ ខែកក្កដា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានអះអាងថា ការធ្វើឃាតលោក ហានីយេ «ត្រូវបានរៀបចំឡើង និងអនុវត្តដោយរបបជ្វីហ្វនិយម និងគាំទ្រដោយរដ្ឋាភិបាលឧក្រិដ្ឋជនរបស់សហរដ្ឋអាមេរិក»។
ក្នុងការឆ្លើយតបទៅនឹងអំពើភេរវកម្មនេះ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានប្តេជ្ញាថានឹងផ្តល់ការឆ្លើយតបដ៏សមស្របមួយ ទៅកាន់របបអ៊ីស្រាអែល។ មេដឹកនាំបដិវត្តន៍ឥស្លាម លោក អាយ៉ាតូឡា អាលីខាមីណេ (Ayatollah Seyyed Ali Khamenei) បាននិយាយថា តាមរយៈការធ្វើឃាតលោក អ៊ីស្មេល ហានីយេ របបអ៊ីស្រា អែល បានកំណត់ដំណាក់កាលសម្រាប់ផលវិបាកដ៏ធ្ងន់ធ្ងរចំពោះខ្លួនឯងរួចទៅហើយ។
នៅក្នុងការអត្ថាធិប្បាយដែលបានធ្វើឡើងកាលពីថ្ងៃពុធ ឧត្តមសេនីយ៍បាហ្គឺរី ( Bagheri) បានរំលឹកឡើងវិញនូវគោលបំណងរបស់អ៊ីរ៉ង់ក្នុងការការឆ្លើយតប«ដោយប្រុងប្រយ័ត្ន» បំផុតចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាសដែលបានកើតឡើង នៅក្នុងទីក្រុងតេអេរ៉ង់ កាលពីចុងខែកក្កដា។
លោក បាហ្គឺរី បានសង្កត់ធ្ងន់ថា របបអ៊ីស្រាអែលបច្ចុប្បន្ន កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ហើយបានត្រៀមលក្ខណៈ ដើម្បីធ្វើសកម្មភាពឈ្លានពានបន្ថែមទៀត បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយចលនាតស៊ូរបស់ក្រុមហាម៉ាស ដូចដែលខ្លួនយល់ថា កំពុងឈានទៅដល់ការដួលរលំហើយនោះ។