របាយការណ៍មួយរបស់រដ្ឋាភិបាល បានបង្ហាញនៅថ្ងៃសុក្រនេះថា ករណីរំលោភបំពានលើកុមារនៅក្នុងប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះកាលពីឆ្នាំមុន ប៉ុន្តែកុមារចំនួន ៤៤នាក់ បានស្លាប់ ដោយសារការរំលោភបំពាន។
ចំនួនករណីរំលោភបំពានលើកុមារដែលត្រូវបានបញ្ជាក់ដោយអាជ្ញាធរ បានកត់ត្រាបានឈានដល់ ២៥.៧៣៩ករណី ក្នុងឆ្នាំ ២០២៣ ដោយធ្លាក់ចុះ ៨ភាគរយពី ២៧.៩៧១ករណី ក្នុងឆ្នាំ ២០២២។ នេះបើយោងតាមទិន្នន័យដែលចងក្រងដោយក្រសួងសុខាភិបាល និងសុខុមាលភាព។
ក្នុងចំណោមជនរងគ្រោះទាំំងនោះ មានកុមារចំនួន ៤៤នាក់ បានស្លាប់កាលពីឆ្នាំមុន ដោយក្នុងនោះ ១៨នាក់ មានអាយុ៣ ឆ្នាំ ឬអាយុតិចជាងនេះ។
របាយការណ៍ បានបង្ហាញថា ៨៥,៩ ភាគរយនៃជនល្មើស គឺជាឪពុកម្តាយរបស់ពួកគេ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រដ្ឋាភិបាលគ្រោង នឹងជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីត្រួតពិនិត្យកន្លែងលាក់ខ្លួន និងសុវត្ថិភាពរបស់កុមារ ដោយប្រើប្រាស់ទិន្នន័យដូចជា អ្នកដែលខ្វះកំណត់ត្រាពិនិត្យសុខភាព ដើម្បីកំណត់ឲ្យបានឆាប់រហ័សនូវករណីសំខាន់ៗនៃការរំលោភបំពានលើកុមារ ដែលមានអាយុ ២ឆ្នាំ ឬអាយុតិចជាងនេះ។