កងកម្លាំងការពារដែនអាកាសអ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ បានបាញ់ទម្លាក់ដ្រូនទួរគីមួយគ្រឿង នៅពេលវាចូលទៅក្នុងដែនអាកាសនៃខេត្តគឺគុក (Kirkuk )ភាគខាងជើងប្រទេសអ៊ីរ៉ាក់។
លោក Fatah al-Khafaji ស្នងការនគរបាលខេត្តគឺគុក ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ាក់ថា៖«យានដ្រូនដ៏ធំមួយគ្រឿង បានចូលទៅក្នុងដែនអាកាសរបស់ខេត្តគីគុក ហើយអាវុធការពារដែនអាកាស បានបាញ់វាទម្លាក់ ដោយមិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរងរបួសទេ។
ប្រភពសន្តិសុខខេត្ត បានប្រាប់សារព័ត៌មានស៊ីនហួ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា យានដ្រូនោះ គឺជារបស់ប្រទេសទួរគី ហើយត្រូវបានបាញ់ទម្លាក់ នៅម៉ោងប្រហែល ១០:០០ព្រឹក ម៉ោងក្នុងស្រុក (០៧:០០ម៉ោងសកល)នៅក្នុងសង្កាត់ Tese'in ក្នុងរដ្ឋធានីគឺគុក ខេត្តនេមសេក ( namesake) ចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រភាគខាងជើងទីក្រុងបាកដាដ។
ប្រភពបាននិយាយថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានប្រញាប់ប្រញាល់ទៅកាន់ទីតាំងនោះ ដើម្បីស៊ើបអង្កេតឧបទ្ទវហេតុនេះ ខណៈពេលដែលអ្នកជំនាញផ្នែកគ្រឿងផ្ទុះ បានកម្ទេចចោលមីស៊ីលមួយគ្រាប់ ដែលបានរកឃើញនៅក្នុងបំណែកយានដ្រូនដែលត្រូវបានបាញ់ទម្លាក់។