
ភ្នំពេញ៖ ប្រសិនជាមិនមានអ្វីប្រែប្រួលទេនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់(គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០ ២១។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែល BTV ទទួលបាននៅថ្ងៃទី១៦ ខែកញ្ញា។
ប្រភពដដែលបញ្ជាក់បន្ថែមថា កិច្ចប្រជុំនៅថ្ងៃទី២២ ខែកញ្ញាសប្ដាហ៍ក្រោយនេះផ្ដោតលើ៖ ការផ្សព្វ ផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ និងលទ្ធផលបណ្តោះអាសន្ន នៃការចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត៕ ដោយ៖ គង់ ឌិន
