អនុប្រធានមជ្ឈមណ្ឌលលោកអនុសេនីយឯក Oleg Ignasyuk បាននិយាយថា មជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សានៃភាគីប្រឆាំងនៅក្នុងប្រទេសស៊ីរី (ផ្នែកមួយនៃក្រសួងការពារជាតិរុស្ស៊ី) បានចុះបញ្ជីនូវការរំលោភលើដែនអាកាសស៊ីរីចំនួន ១០ដង ដែលបានប្រព្រឹត្តដោយយន្តហោះនៃក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ។
លោក Ignasyuk បាននិយាយថា៖«ក្នុងរយៈពេលមួយថ្ងៃកន្លងទៅ ការបំពានចំនួនដប់ដងលើបទប្បញ្ញត្តិនៃការប្រើប្រាស់ដែនអាកាសរបស់សាធារណរដ្ឋអារ៉ាប់ស៊ីរី ត្រូវបានចុះបញ្ជី នៅក្នុងតំបន់ Al-Tanf ដែលប្រព្រឹត្តដោយយន្តហោះចម្បាំង F-15 ចំនួន ៨គ្រឿង និងយន្តហោះវាយប្រហារ A-10 ចំនួនពីរគ្រឿងរបស់ក្រុមចម្រុះ»។
ក្នុងរយៈពេលដែលបានរាយការណ៍ មជ្ឈមណ្ឌល ក៏បានចុះបញ្ជីនូវការរំលោភចំនួន៤ដងនៃកិច្ចព្រមព្រៀង នៃបន្ធូរបន្ថយជម្លោះ នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៩ ដោយផ្នែករបស់ក្រុមចម្រុះផងដែរ។ ឧបទ្ទវហេតុនេះទាក់ទិននឹងការបង្ហោះយានដ្រូនដែលមិនមានការសម្របសម្រួលជាមួយភាគីរុស្ស៊ី ។
ក្រៅពីនោះ មន្ត្រីនៃមជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ី បានបំពេញបេសកកម្មមនុស្សធម៌ នៅកន្លែងតាំងទីលំនៅក្នុងទីក្រុង Al-Is នៃខេត្ត Aleppo ដោយបានចែកស្បៀងអាហារ ៣០០ឈុត ដែលមានទម្ងន់សរុប ២,៩ តោន។