កម្ពុជាប្រតិកម្មតប ចំពោះការលើកឡើងរបស់ប្រតិភូបារាំង និងអាម៉េរិក

2021/09/16 08:17:00 pm        564

ភ្នំពេញ៖ នៅក្នុងបទអន្តរាគមន៍កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ របស់ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្ដម អាន សុខខឿន បាន​លើក​ឡើង​ថា ​ការរិះគន់ប្រទេសណាមួយ គឺជាសិទ្ធិរបស់គណៈប្រតិភូគ្រប់រូប។

តែទោះបីយ៉ាងនេះក្តី ដើម្បីអាចឱ្យមានភាពជឿជាក់បាន ការរិះគន់ត្រូវតែផ្អែកលើហេតុផលត្រឹមត្រូវ មានតុល្យភាព មិនជ្រើសរើសតែមួយជ្រុង និ ងសមាមាត្រ។ ឯកឧត្ដមក៏បានលើកនូវសំណួរចំនួនបីទៅកាន់ប្រតិភូនៃប្រទេសបារាំង និងអាម៉េរិកដែរថា៖

ទីមួយ៖ តើគណៈប្រតិភូទាំងពីរជឿជាក់ថា មតិលើកទ្បើងរបស់ខ្លួនមានហេតុផលត្រឹមត្រូវដែរឬ ទេ នៅពេលដែលគណៈប្រតិភូទាំងពីរចោទប្រកាន់ជាលក្ខណៈទូទៅ ដោយពុំបានលើកឡើងនូវទិន្នន័យជាអំណះអំណាងពាក់ព័ន្ធជាក់លាក់ណាមួយនោះ? ការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សន យោបាយនៅឆ្នាំ២០១៩ បានត្រួសត្រាយផ្លូវសម្រាប់ការផ្តល់នីតិសម្បទាធ្វើនយោបាយទ្បើងវិញ ដល់អតីតអ្នកនយោបាយប្រឆាំង។

ជាលទ្ធផល អតីតអ្នកនយោបាយប្រឆាំងចំនួន២៦រូប បានទទួលការផ្តល់នីតិសម្បទាសិទ្ធិធ្វើនយោបាយឡើងវិញ ដោយក្នុងនោះពួកគាត់ជាច្រើនរូបបានរួមគ្នាបង្កើតគណបក្សនយោបាយចំនួន៦ ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតនាឆ្នាំខាងមុខ។ តើទាំងនេះគឺជាការរឹតត្បិតសិទ្ធិនយោបាយឬ?

ទីពីរ៖ តើគណៈប្រតិភូទាំងពីរប្រាកដហើយថា បទអន្តាគមន៍របស់ខ្លួន មានតុល្យភាព និងមិនជ្រើសរើសតែមួយជ្រុង នៅពេលគណៈប្រតិភូទាំងពីរមិនបានលើកឡើងសូម្បីតែមួយម៉ាត់ អំពីវោហារសព្ទប្រជាប្រិយប្រកបដោយគ្រោះថ្នាក់ របស់បុគ្គលប្រឆាំងមួយចំនួន ដែលប្រើវិធីសាស្រ្តផ្សព្វផ្សាយព័ត៌មានមិនពិត និងផែនទីក្លែងក្លាយ ជេរប្រមាថមិនរើសមុខ បង្កាច់បង្ខូច ញុះញង់ឱ្យមានការរើសអើងនិងស្អប់ខ្ពើមជាតិសាសន៍ ថែមទាំងបានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលដែលបានជាប់ឆ្នោតដោយការជ្រើសតាំងរបស់ប្រជាជន ខណៈសកម្មភាពដូចគ្នាទាំងអស់នេះ ត្រូវបានថ្កោលទោសយ៉ាងខ្លាំង នៅក្នុងបណ្តាប្រទេសលោកខាងលិច និងសហភាពអឺរ៉ុប? លោក សម រង្ស៊ី ដែលជានិមិត្តរូបប្រជាធិបតេយ្យរបស់គណៈប្រតិភូទាំងពីរ បានត្រូវអតីតអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទ្បើងថ្លែងថ្កោលទោស នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះផ្ទាល់ កាលពីឆ្នាំ២០១៩ ចំពោះការប្រើប្រាស់សម្ដីបរិហារកេរ្តិ៍ ញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ និងអុជអាល ដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។

ទីបី៖ តើគណៈប្រតិភូទាំងពីរជឿថា សេចក្តីថ្លែងការណ៍របស់ខ្លួនមានភាពសមាមាត្រឬទេ នៅពេលគណៈប្រតិភូទាំងពីរបំប៉ោងសិទ្ធិពលរដ្ឋនិងនយោបាយ ឱ្យសំខាន់លើសលុបជាងសិទ្ធិផ្សេងទៀត ដូចជា សិទ្ធិរស់រានមានជីវិត សុខភាព ទទួលបានម្ហូបអាហារ ការអប់រំ និងការអភិវឌ្ឍ? តើគណៈប្រតិភូទាំងពីរកំពុងគោរពតាមសេចក្តីសម្រេចចិត្តនានារបស់អង្គការសហប្រជាជាតិ ដែលសង្កត់ធ្ងន់ថា សិទ្ធិមនុស្សទាំងអស់ត្រូវយកមកអនុវត្ត ដោយយុត្តិធម៌និងស្មើភាព ឈរលើមូលដ្ឋានតែមួយ និងមានសារៈសំខាន់ដូចគ្នាដែរឬទេ? តើកម្មវិធីឧបត្ថម្ភជាសាច់ប្រាក់ក្នុងវិស័យជាច្រើន ផ្តល់ជូនក្រុមងាយរងគ្រោះ ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩ កម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិប្រឆាំងកូវីដ១៩ ដែលត្រូវបាននិងកំពុងអនុវត្តយ៉ាងឆាប់រហ័សជាមួយនឹងអត្រាសម្រេចបានគួរឱ្យកត់សម្គាល់ជិត៧២%នៃចំនួនប្រជាជនសរុបរបស់ប្រទេសកម្ពុជា ព្រមទាំងការបើកសាលាឱ្យសិស្សចូលរៀនក្នុងថ្នាក់ផ្ទាល់ទ្បើងវិញ ដោយគោរពយ៉ាងម៉ត់ចត់តាមវិធានសុខាភិបាល ពុំមែនជាការគោរពសិទ្ធិមនុស្សឬយ៉ាងណា?

តំណាងកម្ពុជាក៏បានស្នើឡើងដែរថា ការតស៊ូមតិដើម្បីសិទ្ធិមនុស្សចាំបាច់ត្រូវតែចាប់ផ្តើមពីប្រទេសខ្លួនឯងជាមុនសិន។ តំណាងកម្ពុជាបញ្ជាក់បន្ថែមថា ការលើកតម្កើងសិទ្ធិនិងសេរីភាពជាមូលដ្ឋាន គឺជាគោលដៅចុងក្រោយរបស់គ្រប់ប្រទេសទាំងអស់ ដែលប្រៀបបានទៅនឹងការឡើងទៅកាន់កំពូលភ្នំ។ ប្រទេសនីមួយៗត្រូវមានសិទ្ធិជ្រើសរើសមាគ៌ា និងអាទិភាពរបស់ខ្លួន ឆ្ពោះទៅគោលដៅនោះ។ សិទ្ធិមនុស្សមិនត្រូវប្រើជាអាវុធនយោបាយវាយប្រហារប្រទេសដទៃ ដោយមានស្តង់ដារពីរទ្បើយ ដូចដែលឯកឧត្តម អាន់តូនីញ៉ូ ហ្គូទែរែស អគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្លាប់បានសង្កត់ធ្ងន់ នាពេលកន្លងមក ប្រសិនបើយើងទាំងអស់គ្នាចង់រក្សាបាននូវសុចរិតភាពនិងភាពអាចជឿទុកចិត្តបានខ្ពស់បំផុត របស់ស្ថាប័នសិទ្ធិមនុស្សដ៏ឧត្តុងឧត្តមមួយនេះ៕​ ដោយ៖ គង់ ឌិន


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm