ទ្វីបអឺរ៉ុបត្រៀមជួបនឹងការចាប់ផ្តើមនូវសីតុណ្ហភាពក្តៅខុសពីធម្មតា ក្នុងខែកញ្ញា បន្ទាប់ពីមានរដូវក្តៅដែលមានរលកកម្ដៅ និងគ្រោះរាំងស្ងួត នៅភាគអាគ្នេយ៍នៃទ្វីបនេះ។
បើយោងតាមសេវាកម្មអាកាសធាតុ Atmospheric G2 បានឲ្យដឹងថា សីតុណ្ហភាពនៅលើដីគោក ត្រូវបានគេព្យាករថា នឹងមានពី ៥អង្សាសេ ទៅ ៨អង្សាសេ ពោលគឺលើសពីមធ្យមភាគ នៅដើមខែកញ្ញា ក្នុងរយៈពេល ៣០ឆ្នាំ។
លោក Matthew Dross អ្នកឧតុនិយមប្រចាំក្រុមហ៊ុនព្យាករ Maxar Technologies Inc បាននិយាយថា ប្រទេសអាល្លឺម៉ង់ភាគខាងត្បូង បណ្ដាប្រទេសបាល់កង់ អ៊ុយក្រែន និងបណ្ដាប្រទេសបាល់ទិក នឹងមានកម្ដៅក្ដៅខ្លាំង។
គួរបញ្ជាក់ថា ការឡើងកម្ដៅផែនដី កំពុងបន្លាយរយៈនៃអាកាសធាតុក្ដៅ ក្នុងរដូវក្តៅ រហូតដល់ខែកញ្ញា និងសូម្បីតែចូលដល់ខែតុលា នៅតំបន់អឺរ៉ុប។
ការអូសបន្លាយពេលវេលានោះ កំពុងបង្កើនការគំរាមកំហែងពីព្រឹត្តិការណ៍អាកាសអាក្រក់ធាតុធ្ងន់ធ្ងរ ដូចជាទឹកជំនន់ ព្យុះដ៏ខ្លាំងក្លា និងចំហេះព្រៃជាដើម ប៉ុន្តែស្ថានភាពមិនសូវធ្ងន់ធ្ងរ ក៏អាចពន្យារពេលការចាប់ផ្តើមនូវរដូវកាលក្ដៅក្នុងឆ្នាំ២០២៣ ម្តងទៀតផងដែរ៕