លោកស្រីអនុប្រធានាធិបតី Kamala Harris ដែលជាបេក្ខភាពប្រធានាធិបតីប្រជាធិបតេយ្យអាមេរិក បាននិយាយនៅក្នុងបទសម្ភាសន៍ជាទូរទស្សន៍CNNថា ប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ច្រើនពេក កំពុងស្លាប់នៅតំបន់ហ្កាហ្សាស្ទ្រីប ដោយបន្ថែមថា ទោះបីជាអ៊ីស្រាអែលមានសិទ្ធិការពារខ្លួនក៏ដោយ គឺរបៀបដែលខ្លួនប្រព្រឹត្ត មានសារៈសំខាន់ណាស់»។
លោកស្រី Harris បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍រួមគ្នាលើកដំបូងរបស់លោកស្រីជាមួយមិត្តរួមការងារលោក Tim Walz ចាប់តាំងពីអ្នកទាំងពីរ បានទទួលយកការតែងតាំងបេក្ខភាពប្រធានាធិបតីបក្សប្រជាធិបតេយ្យថា៖«អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ហើយរបៀបដែលខ្លួនប្រព្រឹត្ត មានសារៈសំខាន់ណាស់»
លោកស្រី បានបន្ថែមថា ប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ជាច្រើននាក់ណាស់ ត្រូវបានសម្លាប់ ហើយយើងត្រូវតែសម្រេចកិច្ចព្រមព្រៀងមួយ»។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមយុទ្ធជនមកពីចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សា ដោយបានសម្លាប់អ្នកស្រុករស់នៅតាមព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ថ្នូរជាង ២៤០នាក់ក្នុងនោះមានស្ត្រី កុមារ និងមនុស្សចាស់។