ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍ បានបានដកស្រង់សម្តីលោក Sergei Naryshkin ប្រធានសេវាស៊ើបការណ៍សម្ងាត់បរទេសនៃប្រទេសរុស្ស៊ីថា ទីក្រុងមូស្គូ នឹងមិនមានការបំភិតបំភ័យចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការសម្ញែង «អាវុធនុយក្លេអ៊ែរ»របស់ខ្លួនឡើយ។
សារព័ត៌មាន TASS បានរាយការណ៍ដោយដកស្រង់សម្តីលោក Naryshkinថា៖«ការពិសោធដែលធ្វើឡើងដោយសហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែឧសភាឆ្នាំនេះ នៅឯមន្ទីរពិសោធន៍ក្រោមដីសម្រាប់ការធ្វើតេស្តនុយក្លេអ៊ែរនៅឯកន្លែងសាកល្បងមួយក្នុងរដ្ឋ Nevada គឺគួរឲ្យព្រួយបារម្ភ»។
លោកបានបន្ថែមថា៖«ការពិសោធននេះ មិនមែនជាការតេស្តនុយក្លេអ៊ែរពេញលក្ខណៈទេ ហើយមិនបំពានជាផ្លូវការនូវសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ ឬការផ្អាកលើការធ្វើ តេស្តនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនោះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Naryshkin បានកត់សម្គាល់ថា ការធ្វើតេស្តនេះ បង្ហាញយ៉ាងច្បាស់ពីការតាំងចិត្តរបស់សហរដ្ឋអាមេរិក ខណៈដែលប្រទេសនេះ ព្យាយាមសម្ញែង«អាវុធនុយក្លេអ៊ែរ" របស់ខ្លួន ស្រដៀងទៅនឹងរបៀបដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Harry Truman ចង់បំភិតបំភ័យដល់ថ្នាក់ដឹកនាំរបស់សហភាពសូវៀត ក្នុងឆ្នាំ១៩៤៥ ដែរនោះ។


