ស្ថាប័នប្រឆាំងអំពើពុករលួយថៃ ចាប់ផ្តើមការស៊ើបអង្កេតថ្មីលើអ្នកនយោបាយប្រឆាំង

2024/08/31 02:12:50 am        48


គណៈកម្មាធិការប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃ នៅថ្ងៃសុក្រ (ទី៣០ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានបើកការស៊ើបអង្កេតលើសមាជិកចំនួន ៤៤រូបរបស់គណបក្សបោះជំហានទៅមុខ (Move Forward) ដែលត្រូវបានរំលាយ ក្នុងនោះ ២៥នាក់ គឺជាសមាជិកសភាបច្ចុប្បន្ន ដោយការចាប់ផ្ដើមនូវដំណើរការនេះ ពាក់ព័ន្ធនឹងការគាំទ្រដល់សេចក្ដីស្នើច្បាប់ដែលស្វែងរកការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។

ការលើកឡើងពីការស៊ើបអង្កេតនេះកើតឡើងមិនដល់មួយខែផងបន្ទាប់ពីតុលាការ បានសម្រេចឲ្យរំលាយគណបក្សបោះជំហានទៅមុខ ជុំវិញការសន្យារបស់គណបក្សនេះ អំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោត ដែលថា នឹងស្វែងរកការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ។ ក្រោយពីត្រូវបានរំលាយ ក្រុមនេះបានរៀបចំបង្កើតគណបក្សថ្មីមួយទៀត គឺគណបក្សប្រជាជន ហើយនៅតែជាគណបក្សធំជាងគេក្នុងសភា។

គួរបញ្ជាក់ថា ច្បាប់ប្រមាថព្រះមហាក្សត្រ ការពារព្រះមហាក្សត្រមិនឲ្យមានការរិះគន់ ហើយផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ចំពោះអ្នករំលោភបំពាន។ អ្នកប្រឆាំងច្បាប់នេះ និយាយថា វាត្រូវបានប្រើប្រាស់ ដើម្បីរារាំងអ្នកមានគំនិតផ្ទុយ។

លោក Sarote Phuengrampan អគ្គលេខាធិការរងគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ បានប្រាប់សារព័ត៌មាន Reuters ថា៖ «យើងបានចាប់ផ្តើមហៅបុគ្គលពាក់ព័ន្ធឲ្យមកស្ដាប់ព័ត៌មានលម្អិត» ហើយលោកបានបន្ថែមថា ក្រុមស៊ើបអង្កេតត្រូវបានបង្កើតឡើង។ តែលោកបានបញ្ជាក់ថា៖ «យើងមិនបានហៅទាំង ៤៤នាក់នោះទេ គឺមានតែមួយចំនួនប៉ុណ្ណោះ។ ជំហាននេះ គឺដើម្បីប្រមូលភស្តុតាង ប៉ុន្តែមិនទាន់មាននរណាម្នាក់ត្រូវបានចោទប្រកាន់នៅឡើយទេ»។

តាមនីតិវិធីរបស់គណៈកម្មាធិការនេះ ប្រសិនបើក្រុមប្រឹក្សារកឃើញភស្តុតាងគ្រប់គ្រាន់ពីការមានអាកប្បកិរិយាគ្មានសីលធម៌ នោះនឹងមានការចោទប្រកាន់ ចំពោះបុគ្គលទាំងនោះដែលអាចការពារខ្លួន មុនពេលមានការសម្រេចថា តើត្រូវកាត់ទោសពួកគេ នៅតុលាការដែរ ឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        180
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        220
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm