មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចបានថ្លែងថា សម្តេចធិបតីបានបន្តវីរភាពរបស់សម្តេចតេជោក្នុងការគិតគូរ និងយកចិត្តទុកដាក់ខ្លាំងទៅលើប្រជាជន ជាពិសេសប្រជាជនវ័យចាស់

2024/08/31 05:39:22 am        167

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចបានថ្លែងថា សម្តេចធិបតីបានបន្តវីរភាពរបស់សម្តេចតេជោក្នុងការគិតគូរ និងយកចិត្តទុកដាក់ខ្លាំងទៅលើប្រជាជន ជាពិសេសប្រជាជនវ័យចាស់ ដោយបាននិងកំពុងអនុវត្តផែនការសកម្មភាព ឆ្នាំ ២០២១-២០២៥នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យ ចាស់ឆ្នាំ២០១៧-២០៣០ ខាងមុខ ។

ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងបែបនេះ ក្នុងខណះជាធិបតីបើកអង្គសិក្ខាសាលាពិគ្រោះយោបល់លើគោលការណ៍ណែនាំស្តីពី "ការបង្កើត និងគ្រប់គ្រងសមា គមមនុស្សចាស់អន្តរជំនាន់ និងពហុមុខងារ" ដែលប្រព្រឹត្តឡើងពេញមួយថ្ងៃ ទី៣០ខែសីហា២០២៤នេះនៅសណ្ឋា គារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីមន្ត្រីនៃក្រសួងសង្គមកិច្ច តំណាងមន្ទីរទាំង៩ រាជធានីខេត្ត តំណាងបណ្តាញសមាគមមនុស្សចាស់ និង អង្គការមិនមែនរដ្ឋាភិ បាលក្នុងស្រុកនិងបរទេសជាច្រើននាក់ផងដែរនោះ។

ឯកឧត្តម មុំ ប៊ុនថន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគោលនយោបាយជាតិស្តីពីមនុស្ស វ័យចាស់ឆ្នាំ ២០១៧-២០៣០នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ហើយត្រូវបានប្រកា សផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅវិមានសន្តិភាព។គោលនយោ បាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ បានកំណត់នូវវិស័យអាទិភាពចំនួនប្រាំបួនចំណុច ដែលក្នុងនោះអាទិភាពទី (៥)បានផ្តោតសំខាន់ទៅលើសមាគមមនុស្សចាស់ និងវ័យចាស់សកម្ម ។ ឯកឧត្តម បានបន្តថា

រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹក នាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះ ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា”។ បញ្ចកោណទី១នៃយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ បានផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស ព្រោះថា ការអភិវឌ្ឍមូលធនមនុស្ស គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងភាពធន់។ម្យ៉ាងទៀត មុំទី៤នៃបញ្ចកោណទី១ គឺ ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង មានគោលដៅជាយុទ្ធសាស្ត្រ គឺការ កសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និង សង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម និងការពង្រឹងប្រព័ន្ធស្បៀងដែលផ្តល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។ ក្នុងន័យនេះបានបង្ហាញឱ្យឃើញថា សម្តេចធិបតី បានបន្តវីរភាពរបស់ សម្តេចតេជោ ក្នុងការគិតគូរ និងយក ចិត្តទុកដាក់ទៅលើប្រជាជន ជាពិសេសប្រជាជនវ័យចាស់ ដោយបាននិងកំពុងអនុវត្តផែនការសកម្មភាពឆ្នាំ ២០២១ -២០២៥នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ខាងមុខ។

  ដោយសារនៅក្នុងវប្បធម៌ប្រពៃណីខ្មែរ មនុស្សវ័យចាស់ មានតួនាទីយ៉ាងសំខាន់ ក្នុងការកសាងគ្រួសារ សហគមន៍ អប់រំមនុស្សជំនាន់ក្រោយ អំពីទំនៀមទម្លាប់ប្រពៃណី សាសនា និងការអភិវឌ្ឍ។ ជាពិសេស ប្រជាជាតិយើងមានប្រពៃណី វប្បធម៌ ផ្សារភ្ជាប់ទៅនឹងមនសិការទទួលខុសត្រូវចំពោះមនុស្សវ័យចាស់នោះ ឯកឩត្តមសូមលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់ពិភាក្សាផុលផុសរកឲ្យឃើញធាតុចូលថ្មីៗសំខាន់បន្ថែមទៀតដើម្បីឲ្យទស្សនាទានគោលការណ៍ណែនាំស្តីពីការបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់អន្តរជំនាន់ និងពហុមុខងារ ក្លាយជាគោលការណ៍មួយជួយជម្រុញសមាគមមនុស្សចាស់ឲ្យដំណើរការទៅបានដោយរលូននិងមាននិរន្តភាព ព្រមទាំងជាចំណែកមួយ ក្នុងការជួយលើកម្ពស់សុខុមាលភាព និង ជីវភាពរស់នៅរបស់មនុស្សចាស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។ព្រោះសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់និងចាំបាច់ខ្លាំងណាស់ក្នុងការពិនិត្យលើវឌ្ឍនភាពនៃការប្រមូលធាតុចូលដែលប្រមូលបានកន្លងមក ព្រមទាំងទទួលមតិយោ បល់ឬធាតុចូលបន្ថែមដែលចាំបាច់ ដើម្បីចងក្រងទៅជាសេចក្តីព្រាងលើកដំបូង នៃគោលការណ៍ណែនាំស្តីពីការ បង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់អន្តរជំនាន់ និងពហុមុខងារសំដៅដល់ការជួយគាំទ្រ និង បង្កើតឲ្យមាននូវយន្តការថ្នាក់ជាតិនិងក្រោមជាតិដើម្បីពង្រឹងនូវតួនាទីរបស់សមាគមមនុស្សចាស់នៅទូទាំងប្រទេសឱ្យកាន់តែប្រសើរនិងមានភាពទូលំទូលាយ។

 ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រ ចាំកម្ពុជា អង្គការមនុស្សចាស់កម្ពុជា សហការជាមួយនាយកដ្ឋានមនុស្សចាស់និងអតីតយុទ្ធជន ខិតខំប្រឹងប្រែងទាំងកម្លាំងកាយកម្លាំងចិត្ត និងប្រាជ្ញាក្នុងការរៀបចំសិក្ខា សាលាពិគ្រោះយោបល់លើ “គោលការណ៍ណែនាំស្តីពីការបង្កើត និងគ្រប់គ្រងសមាគមមនុស្ស ចាស់អន្តរជំនាន់ និងពហុមុខងារ”នេះឡើង៕ អត្ថបទ:ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm