ប្រជាជននៅទីក្រុងការ៉ាកាស បានស្តីបន្ទោសអាជ្ញាធរប្រទេសវ៉េណេស៊ុយអេឡា សម្រាប់ការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស កាលពីថ្ងៃសុក្រ ដោយនិយាយថា វាអាចត្រូវបានទប់ស្កាត់ប្រសិនបើបណ្តាញអគ្គិសនី បានទទួលការថែទាំគ្រប់គ្រាន់។
រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Nicolas Maduro ដែលជាប់គាំងក្នុងជម្លោះជាមួយគណបក្សប្រឆាំង ជុំវិញលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី២៨ ខែកក្កដា ជារឿយៗដាក់កំហុសចំពោះអ្វីដែលលោកនិយាយថាជា «ការវាយប្រហារ» លើបណ្តាញថាមពល ទៅលើគូប្រជែងនយោបាយរបស់លោកដោយពុំផ្តល់ភស្តុតាង ដែលការចោទប្រកាន់ទាំងនេះ គណបក្សប្រឆាំងតែងតែបដិសេធ។
មន្រ្តីនគរបាល បានដឹកនាំធ្វើចរាចរណ៍នៅទីក្រុងការ៉ាកាស ដើម្បីជំនួសភ្លើងសញ្ញាចរាចរណ៍។ អាជីវកម្មមួយចំនួន អាចបើកបាន ដោយទទួលយកតែការទូទាត់ជាសាច់ប្រាក់ផ្ទាល់ ហើយទទួលអតិថិជនរបស់ខ្លួនក្នុងភាពងងឹត។
នៅម៉ោងប្រហែល ១ រសៀល ម៉ោងក្នុងស្រុក ថាមពលអគ្គិសនីបានត្រលប់មកវិញនៅផ្នែកមួយចំនួននៅទីក្រុង Maracaibo ភាគខាងលិច ទីក្រុងValenciaភាគកណ្តាល ទីក្រុង Puerto Ordaz ភាគខាងកើត និងរដ្ឋធានីការ៉ាកាស។