ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ដល់កុមារចាប់ពីអាយុ ៦ឆ្នាំដល់ក្រោម ១២ឆ្នាំ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៧ កញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅតែលើកទឹកចិត្តដល់អ្នកឆ្លងកូវីដ១៩ ឲ្យមានការព្យាបាលតាមផ្ទះ ដោយការព្យាបាលនៅតាមផ្ទះនេះ គេបានអនុវត្តតាំងពីដើមទី នៅប្រទេសជឿនលឿន ដូចជាបារាំង អាមេរិកជាដើម។ដូច្នេះ សម្តេចលើកទឹកចិត្តអោយនៅព្យាបាលតាមផ្ទះ ប៉ុន្តែការដែលប្រុងប្រយ័ត្នគឺបញ្ហាប្រភេទជំងឺដែលតា។
សម្ដេច បានមានប្រសាសន៍ថា ការព្យាបាលកូវីដ១៩ ឥឡូវនេះបើពិនិត្យទៅមានស្ថានភាព៣បែប គឺការព្យាបាលតាមមន្ទីរពេទ្យ តាមផ្ទះ និងតាមតំបន់។ដូច្នេះការលើកទឹកចិត្តឲ្យព្យាបាលតាមផ្ទះ ទី១ អ្នកដែលមានស្ថានភាពធ្ងន់គួរព្យាបាលនៅតាមមន្ទីរពេទ្យ កាន់តែមានការថយចុះដោយសារអត្រានៃការចាក់វ៉ាក់សាំងកាន់តែមានការគ្របដណ្តប់ដែលធ្វើឲ្យអត្រាឈឺធ្ងន់ នៅតាមមន្ទីរពេទ្យមានការធ្លាក់ចុះ ។
សូមបញ្ជាក់ថា ទាក់ទងនឹងស្ថានភាពឆ្លងរីករាលដាលកូវីដ១៩ នៅកម្ពុជាបើតាមរបាយការណ៍ របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា បានរកឃើញករណីអ្នកឆ្លងថ្មី ៦៩៨នាក់ទៀត (ប្រាំបួនរយកៅសិបប្រាំបីនាក់ ) ជាសះស្បើយ ៤៦៥នាក់ (បួនរយហុកសិបប្រាំនាក់ )និងស្លាប់១១នាក់ (ដប់មួយនាក់) ករណីឆ្លងសហគមន៍៥៤៧នាក់ ( ប្រាំរយសែសិបប្រាំពីរនាក់ )អ្នកដំណើរពីបរទេស ១៥១នាក់ (មួយរយហាសិបមួយនាក់ )។
ដោយគិតត្រឹមព្រឹកថ្ងៃទី១៧ខែកញ្ញានេះ អ្នកឆ្លងសរុបមានចំនួន ១០២.៨៣៤នាក់(ដប់ម៉ឺន ពីរពាន់ប្រាំបីរយសាមសិបបួននាក់ ) អ្នកជាសះស្បើយ ៩៦.២៧៥នាក់ (ប្រាំបួនម៉ឺនប្រាំមួយពាន់ពីររយចិតសិបប្រាំនាក់ )និងអ្នកស្លាប់២.០៨៩នាក់ (ពីរពាន់ប៉ែតសិបប្រាំបួននាក់)៕
អត្ថបទ មុត សុទ្ធ