គណៈមេធាវីកម្ពុជា និងបរទេស ចុះសិក្សាស្វែងយល់ពីការរៀបចំ និងការប្រព្រឹត្តទៅ និងវឌ្ឍនភាព នៃអំណាចនីតិប្បញ្ញត្តិរបស់ប្រទេសកម្ពុជាក្នុងអាណត្តិថ្មី នីតិកាលទី៧

2024/08/31 05:20:40 pm        1.0 K

គណៈប្រតិភូគណៈមេធាវីកម្ពុជា និងគណៈមេធាវីបរទេស ចំរុះជាតិសាសន៍ មានឥណ្ឌា ថៃ ហុងកុង ចិន និងជប៉ុនសរុបចំនួន៧៨រូប បានអញ្ជើញមកកាន់វិមានរដ្ឋសភា នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដើម្បីសិក្សាស្វែងយល់អំពី ការរៀបចំនិងការប្រព្រឹត្តទៅ និងវឌ្ឍនភាពថ្មីៗ នៃអំណាចនីតិប្បញ្ញត្តិរបស់ប្រទេសកម្ពុជា នៅក្នុងអាណត្តិថ្មីនីតិកាលទី៧។

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូគណៈមេធាវីកម្ពុជានិងគណៈមេធាវីបរទេសបានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការងាររដ្ឋសភា និងក៏សូមថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្ដៅរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ។

ឯកឧត្តមប្រធានគណៈមេធាវីកម្ពុជា ជឿជាក់ថា តាមរយៈបទឧទ្ទេសនាមរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា នាឱកាសនេះ គណៈមេធាវីទាំងកម្ពុជានិងបរទេស នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថែមទៀត សម្រាប់ការបំពេញការងាររបស់ខ្លួន។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងសហការី ដែលបានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូគណៈមេធាវីនាពេលនេះ បានធ្វើបទបង្ហាញអំពី ការរៀបចំនិងការប្រព្រឹត្តទៅ ក៏ដូចជាវឌ្ឍនភាពថ្មីៗ នៃអំណាចនីតិប្បញ្ញត្តិរបស់ប្រទេសកម្ពុជា នៅក្នុងអាណត្តិថ្មីនីតិកាលទី៧នេះ ដោយឯកឧត្ដមបានមានប្រសាសន៍ជម្រាបជូនពីតួនាទីភារកិច្ចស្នូល ដែលជាកិច្ចការរបស់់រដ្ឋសភាត្រូវបំពេញក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ គឺមានការងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ និងភាពជាតំណាងរបស់ប្រជាពលរដ្ឋ រួមជាមួយនឹងការខិតខំក្នុងការជំរុញទំនាក់ទំនងក្នុងវិស័យការទូតសភាផងដែរ។

ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋសភានីតិកាលទី៧ ដឹកនាំដោយសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធានរដ្ឋសភា គឺជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលបានទទួលតំណែងដ៏សំខាន់នៅក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរបស់ជាតិ។ ឯកឧត្តម ក៏បានមានប្រសាសន៍លើកឡើងពីការផ្លាស់ប្ដូរការដឹកនាំរាជរដ្ឋាភិបាលពីអ្នកជំនាន់មុន មកកាន់អ្នកដឹកនាំបន្តវេនវ័យក្មេង ដែលមានភាពសកម្ម បំពេញការងាររហ័ស ប្រកBដោយភាពស្វាហាប់។

ឯកឧត្តម ឡេង ប៉េងឡុង ក៏បានមានប្រសាសន៍អបអរសាទរ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់គណៈមេធាវីកម្ពុជា ជាមួយគណៈមេធាវីបរទេសចំរុះជាតិសាសន៍ទាំងអស់ ដែលនេះគឺជាសក្ខីភាព នៃចំណងមិត្តភាព និងសាមគ្គីភាព ដ៏មានតម្លៃខ្លាំងណាស់។ តាមរយៈកិច្ចសហប្រតិបត្តិការនេះដែរ ក៏នឹងរួមចំណែកដល់ការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការគ្នាតាមគោលការណ៍ពហុភាគីនិយម រវាងប្រជាជាតិនីមួយៗ ដើម្បីរួមរស់ជាមួយគ្នាដោយសុខសន្តិភាព៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        126
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm