និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ១៩រូប ចេញដំណើរទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន

2024/08/31 05:55:04 pm        1.4 K

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស​សមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត បានចាត់​តាំង​ក្រុម​ការងារ ដែលដឹកនាំដោយ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងា​​រគ្រប់គ្រងនិស្សិត​អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រចាំ​សាធារណ​រដ្ឋ​ប្រជាមានិតចិន ហៅកាត់ថា ក្រុមការងារ អ.ម.ត ចិន បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចូលរួមជូនដំណើរនិស្សិត អ.ម.ត ចំនួន ១៩រូប (ជើងទី៧) ចេញទៅបន្តការ​សិក្សានៅ​សាធារណ​រដ្ឋ​ប្រជាមានិតចិន។

នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឡាវ វ៉ាន់ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់និស្សិតទាំងអស់ឱ្យមើលថែសុខភាពឱ្យបានល្អ និងខិតខំ​ប្រឹង​ប្រែង​រៀនសូត្រ ជាពិសេសយកចិត្តទុកដាក់លើការសិក្សាភាសា និងជំនាញឱ្យបានចប់ចុង ចប់​ដើម និងត្រូវដាក់គោលដៅខិតខំរៀនឱ្យពូកែប្រកួតប្រជែងក្នុងចំណោមនិស្សិតបរទេស ដោយ​ពាំនាំ​មោទកភាពជូនជាតិកម្ពុជា។ ឯកឧត្តម បានផ្តាំផ្ញើបន្ថែមដល់និស្សិតទាំងអស់ ចូលរួមផ្សព្វ​ផ្សាយ​ប្រពៃណីវប្បធម៌ខ្មែរឱ្យអន្តរជាតិបានស្គាល់ ឱ្យបានទូលំទូលាយ និងត្រូវរស់នៅប្រកប​ដោយ​សីល​ធម៌ល្អ គោរពច្បាប់របស់ប្រទេសកំពុងសិក្សា។

ចំណែកនិសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ៤រូប ក្នុងចំណោមនិសិ្សតទាំង១៩រូប ដែលទៅបន្តការសិក្សានៅ​សាធារណរដ្ឋ​ប្រជា​មានិតចិន បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុតជូនចំពោះសម្តេចតេជោ និង​សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលបាន​លើក​ទឹក​ចិត្ត​ដល់​យុវជន ដើម្បីឲ្យយុវជនគ្រប់រូបទទួលបានចំណេះដឹងថ្មីៗនៅក្រៅប្រទេស មកចូលរួម​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ តាមវិស័យនីមួយៗដែលនិសិ្សតបានបញ្ចប់ការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤កន្លងទៅ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដែលផ្តល់ជូន តាមរយៈសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ៧៤រូប សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ មាននិស្សិតសរុប ចំនួន៥៦នាក់ បានចេញដំណើរ និងត្រូវចេញដំណើរបន្តទៀតរហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤៕  អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm