អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris និងអតីតប្រធានាធិបតី លោក Donald Trump កំពុងប្រជែងគ្នាដើម្បីទទួលបានមូលដ្ឋានថ្មីៗនៃការគាំទ្រ។ បេក្ខជនទាំងពីរ បានស្នើឱ្យតែងតាំងបុគ្គលិកមកពីខាងក្រៅគណបក្សនយោបាយផ្ទាល់ខ្លួនរបស់ពួកគេ ប្រសិនបើពួកគេឈ្នះការបោះឆ្នោត ក្នុងខែវិច្ឆិកា។
លោកស្រី Harris បានផ្តល់បទសម្ភាសលើបណ្តាញដ៏ធំមួយលើកដំបូងរបស់លោកស្រីចាប់តាំងពីការការតែងតាំងរបស់គណបក្សប្រជាធិបតេយ្យ។ លោកស្រី បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ CNN កាលពីថ្ងៃព្រហស្បតិ៍ជាមួយអ្នករួមការងាររបស់លោកស្រី លោក Tim Walz អភិបាលរដ្ឋ Minnesota ។ លោកស្រី និយាយថាវា សំខាន់ ក្នុងការសម្រេចចិត្តដោយមានជំនួយពីអ្នកដែលមាន «ទស្សនៈ និង បទពិសោធន៍ ផ្សេងៗគ្នា» ។
លោកស្រី Harris និយាយថា វានឹងក្លាយជា «ផលប្រយោជន៍សាធារណៈជនអាមេរិក» ក្នុងការតែងតាំងសមាជិកគណបក្សសាធារណរដ្ឋនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោកស្រី។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក រាយការណ៍ថា លោក Trump កំពុងជ្រើសរើសបុគ្គលិកមកពីខាងក្រៅគណបក្សសាធារណរដ្ឋ។
យុទ្ធនាការរបស់លោក បាននិយាយថា ខ្លួនបានបន្ថែម លោក Robert F. Kennedy Jr. និងអតីតគណបក្សប្រជាធិបតេយ្យ លោក Tulsi Gabbard ទៅក្នុងក្រុម។
លោក Kennedy គឺជាអ្នកឯករាជ្យម្នាក់ដែលកាលពីពេលថ្មីៗនេះ បានដកចេញបំណងរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតី ហើយបានគាំទ្រលោក Trump។