បណ្ដាមេដឹកនាំប៉ាស៊ីហ្វិកដកកោះតៃវ៉ាន់ចេញពីសេចក្តីថ្លែងការណ៍ បន្ទាប់ពីចិនតវ៉ា

2024/08/31 09:03:27 pm        85

វេទិការបស់ប្រជុំកោះប៉ាស៊ីហ្វិក បានដកការយោងទៅដល់កោះតៃវ៉ាន់ចេញពីសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃសុក្រ (ទី៣០ ខែសីហា) បន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំ ក្នុងតំបន់ ដោយសារមានការតវ៉ាពីបេសកជនរបស់ប្រទេសចិន។

ប្លុកដែលមាន ១៨ប្រទេស រួមមានសមាជិក ៣ប្រទេសដែលមានទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ និងចំនួន ១៥ប្រទេស ដែលទទួលស្គាល់ប្រទេសចិន ជាអ្នកផ្តល់ប្រាក់កម្ចីផ្នែកហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ដល់បណ្តាប្រទេសកោះប៉ាស៊ីហ្វិក ជាកន្លែងដែលទីក្រុងប៉េកាំងកំពុងប្រឹងប្រែងបង្កើនវត្តមានរបស់ខ្លួនផ្នែកសន្តិសុខ។

សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ នៅលើគេហទំព័ររបស់វេទិការួម មានកថាខណ្ឌមួយដែលមានចំណងជើងថា «ទំនាក់ទំនងជាមួយកោះតៃវ៉ាន់/សាធារណរដ្ឋចិន» ដោយលើកឡើងថា «បណ្ដាមេដឹកនាំបានអះអាងឡើងវិញនូវការសម្រេចចិត្តរបស់មេដឹកនាំឆ្នាំ១៩៩២ ស្តីពីទំនាក់ទំនងជាមួយកោះតៃវ៉ាន់/សាធារណរដ្ឋចិន»។

សេចក្តីថ្លែងការណ៍នោះត្រូវបានដកចេញពីគេហទំព័រ កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីមានប្រតិកម្មតបដោយខឹងសម្បាពីប្រទេសចិន ហើយឯកសារថ្មីមួយ ត្រូវបានបង្ហោះនៅព្រឹកថ្ងៃសៅរ៍នេះ ដោយការលើកឡើងយោងទៅដល់កោះតៃវ៉ាន់ត្រូវបានលុបចេញ។

លេខាធិការដ្ឋាននៃវេទិកានេះ មិនបានឆ្លើយតបទៅនឹងសំណើរបស់សារព័ត៌មាន Reuters សម្រាប់ការសុំការអត្ថាធិប្បាយនោះទេ ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗនោះដែរពីស្ថាប័នកិច្ចការបរទេសរបស់កោះតៃវ៉ាន់៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        15
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        4
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm