ផលិតផលខ្មែរកាន់តែច្រើនឡើង ត្រូវបានទទួលស្គាល់និងគាំទ្រជាខ្លាំងពីភ្ញៀវជាតិនិងបរទេស

2024/08/31 09:08:08 pm        1.4 K

ដោយមានការគាំទ្រ និងលើកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ សង្កេត​ឃើញ​ថា ផលិតផលក្នុងស្រុកជាច្រើនមុខទំនិញ ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជនទូទៅ និង​ពីភ្ញៀ​វជនជាតិបរទេស។ ក្រៅពីនេះ ក៏បានមើឃើញទៀត ផលិតផលខ្មែរ​ទាំង​នោះ​បាន​នឹង​កំពុង​បោះ​ជំហានក្នុងការតាំងបង្ហាញលក់ក្នុងម៉ាត និងផ្សារទំនើបនានា។

អ្នកស្រី ហោ សុគន្ធា ម្ចាស់អាជីវកម្ម គន្ធា អង្ករធម្មជាតិ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី បាន​លើកឡើងថា គិតក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ផលិតផលរបស់ខ្មែរស្ទើរតែគ្រប់វិស័យ គឺ​មានកាគាំទ្រនិងចាប់អារម្មណ៍ច្រើនពីភ្ញៀវជាតិ និងបរទេស ដោយសារ​ការ​យល់​ដឹង​ក្នុង​ការ​ផលិត​ផលិតផលដែលផ្តោតលើគុណភាព និងស្តង់ដារ។ ជាពិសេសទទួលបានការណែនាំ និង​គាំទ្រ​នានា​ពីមន្រ្តីជំនាញរបស់រដ្ឋាភិបាល ទើបធ្វើឲ្យផលិតផលខ្មែរ កាន់តែមាន​ទីផ្សារ​ច្រើន​ជាង​មុន​។

អ្នកស្រី សុគន្ធា បានលើកឡើងជាមួយស្នាមញញឹមទៀតថា អ្នកស្រីពិតជារំភើប និងសប្បាយ​ចិត្ត​ណាស់ ពេលដែលផលិតផលជាតិ មានការគាំទ្រជាហូហែរបែបនេះ និងសំណូមពរបន្ថែមថា សូម​ឲ្យ​ប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តជួយគាំទ្រផលិត​ផល​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​ជាង​ផលិត​ផល​ដែល​នាំ​ចូល ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ផលិតករ និងជួយលើកស្ទួយ​កុំ​ឲ្យ​ប្រជាជន​ចំណាក​ស្រុក​ជា​ដើម​។

ស្រដៀងគ្នាខាងលើនេះ លោក ឈុន វីរៈ ម្ចាស់សហគ្រាស វី ធីក ខេមបូឌា ដែល​ផលិត​ជ្រុញ​ប្រណិត​ខ្មែរ​ម៉ៃសាក់ និងចេញពីដៃសុទ្ធ ១០០% បានឲ្យ ប៊ីធីវី ដឹងដែរថា ក្រោយបើកដំណើរ​ការ​អស់​រយៈ​ពេលប្រមាណ ២៣ឆ្នាំមកនេះ កត្តាដែលនាំឲ្យឈរជើងមកដល់បច្ចុប្បន្ន គឺដោយ​សារ​ការ​គាំទ្រ​ជា​ហូរហែរពីសំណាក់ប្រជាជនក្នុងស្រុក។ លោកបានឲ្យដឹងទៀតថា សព្វថ្ងៃនេះ ផលិត​ផល​របស់​លោក ក្រៅពីដាក់លក់នៅក្នុងហាង ក៏មានដាក់លក់បន្ថែមទៀតនៅបណ្តាផ្សារទំនើប ដូចជា ផ្សារអ៊ីអន និងម៉ាក្រូជាដើម។

លោក វីរៈ បានបន្ថែមថាផលិតទាំងអស់ ដែលផលិតចេញពីសហគ្រាសរបស់លោក គឺទទួល​បាន​ការ​ចាប់​អារម្មណ៍ច្រើនពីសំណាក់ភ្ញៀវជាតិ និងបរទេស ថែមទាំងលក់ដាច់ចេញច្រើនផងដែរ ទោះ​បី​ជាការចំណេញតិច ប៉ុន្តែការគាំទ្រមានច្រើនជាបន្តបន្ទាប់ ដែលនេះជា​កម្លាំង​ចិត្ត​ដ៏​ធំធេង​ពី​អតិថិជន​គ្រប់មជ្ឈដ្ឋាន។ ជាមួយនេះ លោកក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តជួយ​គាំទ្រ​ផ​លិតផលខ្មែរកាន់តែច្រើនថែមទៀត មិនថាផលិតផលរបស់លោក ក៏ដូចជាក្រុមហ៊ុន សហ​គ្រាស​ដទៃ​ទៀត ដើម្បីជួយបង្កើតការងារជូនពលរដ្ឋខ្មែរ ក៏ដូចជាជំរុញសេ​ដ្ឋកិច្ច​ឲ្យ​រី​ក​ចម្រើន​ទៅ​មុខ​ទាំង​អស់គ្នា​។

ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម , ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ក្រសួង​សុខាភិបាល​, សមាគមពាណិជ្ជកម្មកម្ពុជា និងសមាគមជាច្រើនផ្សេងទៀត ក្រុមហ៊ុន វៀរ ( Minh Vi Exhibition and Advertisement Services Co., Ltd (VEAS) បានរៀបចំ​ពិព័រណ៍​ពាណិជ្ជ​កម្ម​អន្តរជាតិ ស្តីពីកសិកម្ម សត្វចិញ្ចឹម វារីវប្បកម្ម សម្រស់ ឱសថ មន្ទីរពិសោធន៍ ឧបករណ៍​វេជ្ជ​សាស្រ្ត​ អាហារ និងភេសជ្ជៈ និងឧស្សាហកម្មសត្វចិញ្ចឹម រយៈពេល ៣ថ្ងៃ នៅប្រទេសកម្ពុជា ចាប់​ពី​ថ្ងៃ​ទី២៨ ដល់៣០ ខែសីហា ឆ្នាំ២០២៤ ដោយមានអ្នកជំនួញ និងអ្នករកស៊ីវិស័យកសិកម្ម មកពី ​១៣ប្រទេស ដូចជា ប៉ូឡូញ សិង្ហបុរី តៃវ៉ាន់ និងវៀតណាមជាដើម ដើម្បីអភិវឌ្ឍន៍ជំនួញ និង​ភ្ជាប់​ទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ ព្រមទាំងបង្ហាញសក្ដានុពលអភិវឌ្ឍន៍វិស័យកសិកម្ម និង​ជលផលកម្ពុជា៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm