កាកបាទក្រហម ប្រគល់អំណោយទៅជនមានពិការភាព កុមារកំព្រារ និងទទួលអំណោយពីសប្បុរសជន

2021/09/17 03:18:26 pm        442

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ និងប្រគល់អំណោយមនុស្សធម៌ ជូនមជ្ឈមណ្ឌល, អង្គការ, សមាគម, ដែលមានជនពិការ និងកុមារកំព្រាចំនួន៤នៅក្នុងរាជធានីភ្នំពេញ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពភ្នែក, បុរីទារក និងកុមារជាតិ, អង្គការ​លើកស្ទួយប្រជាពលរដ្ឋ, និងសមាគមកុមារកំព្រា ទទួលបានអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន ៖ សម្ភារៈប្រឆាំងជំងឺកូវីត១៩ និងគ្រឿង​ឧបភោគបរិភោគមួយចំនួន ដើម្បីប្រើប្រាស់ និងផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ។ ដោយមជ្ឈមណ្ឌល, អង្គការ, សមាគម ដែលមានជនពិការភាព និងកុមារកំព្រានីមួយៗទទួលបាន ៖ ម៉ាសចំនួន២កេស, អង្ករចំនួន៥០០គីឡូក្រាម, និងភេសជ្ជៈចំនួន១០០កេស។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បាននាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិតស្រលាញ់ ចំពោះ​ជនមាន​ពិការភាព កុមារនិងបុគ្គលិកទាំងអស់ ជាពិសេសការកោតសរសើរចំពោះទឹក​ចិត្ត​ដ៏ថ្លៃថ្លា​របស់គ្រូ-បុគ្គលិកដែលបានយកអស់កម្លាំងកាយ-ចិត្តបណ្តុះបណ្តាលជំនាញ មើលថែទាំ ចិញ្ចឹម​បីបាច់ ផ្តល់ភាពកក់ក្តៅ និងផ្តល់ការអប់រំ ប្រកបដោយទឹកចិត្តមនុស្សធម៌ និងក្តីអាណិតស្រឡាញ់ ទៅដល់ពួកគេទាំងនោះ។

សូមជម្រាប់ផងដែរថា បន្ទាប់ពីធ្វើការប្រគល់អំណោយទៅដល់ ជនមានពិការភាព និងកុមារ​កំព្រាររួចលោកជំទាវ ពុំ ចន្ទីនី និង លោកជំទាវ ម៉ែន នារីសោភ័គ បានទទួលជួបសវនាការ និងទទួលជំនួយពីសប្បុរសជនផ្សេងៗចំនួន៤ស្ថានប័នទៀត។

ទី១ ទទួលជួបសវនាការ និងទទួលអំណោយ ពីធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) នូវថវិកាចំនួន ២០.០០០ ដុល្លារ សម្រាប់ជួយដល់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយ​ហានិភ័យ​ពីការឆ្លងជំងឺកូវីដ-១៩។ ទី២ ទទួលជួបសវនាការ និងទទួលអំណោយពីក្រុមហ៊ុន គីណូឃែរខនស៊ូមមឺ (ខេមបូឌៀ) ដែលអំណោយទាំងនោះរួមមាន ៖ ខ្ញីទឹកឃ្មុំឌូឌីវី ចំនួន៣០០០ប្រអប់, ច្រាសដុសធ្មេញមនុស្សចាស់ និងក្មេងចំនួន ៤៨០០ដើម,ឡាមកោរពុកមាត់ចំនួន២៤០០ដើម, កន្រៃ្តកាត់ក្រចកចំនួន៣៦០០ដើម, ដំបៀតចំនួន៣៦០០ដើម។ សរុបជាទឹកប្រាក់ចំនួន ១៥.៤៨០ ដុល្លារអាមេរិក។

ទី៣ ទទួលជួបសវនាការ និងទទួលអំណោយសប្បុរសធម៌ពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសាខាសមាគមនារី ក្រសួង /ស្ថាប័ន រាជធានី-ខេត្តទូទាំងប្រទេស នូវអំណោយជាថវិកាចំនួន ១៤.០០០ ដុល្លារ សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រ។ និងទី៤ ទទួលជួបសវនាការ និងទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន អេស ខេ សេវេន ខាមបូឌា ឯ.ក នៅអាល់កុលលាងដៃចំណុះ១លីត្រ ចំនួន៥០០កេស ស្មើនិង៦០០០ដប និងអាល់កុលលាងដៃកញ្ចប់បន្ថែម ចំណុះ២លីត្រ ចំនួន២០០កេស ស្មើនិង១២០០កញ្ចប់។

ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍សួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំពោះក្រុមហ៊ុនទាំងអស់ខាងលើ ដែលឧបត្ថម្ភ​គាំទ្រដល់កាកបាទ​ក្រហមកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានឧបត្ថម្ភអំណោយជាស្បៀងសម្ភារៈ និងថវិកាជូនកាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់ ដែលនេះបានបង្កលក្ខណៈដល់កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមទទួលខុសត្រូវ​ទប់ស្កាត់​ការ​ចម្លងវីរុសកូវីដ-១៩។

ទន្ទឹមនឹងស្ថានភាពដ៏លំបាកនេះដែរ លោកជំទាវ បានផ្តាំផ្ញើបន្ថែម សូមបន្តចូលរួមប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ ដោយអនុវត្តនូវ ៣ការពារ និង ៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕

អត្ថបទ ៖ សំ ងីម

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm