ចិន និងហ្វីលីពីន ចោទគ្នាទៅវិញទៅមកជាថ្មីម្តងទៀត ជុំវិញឧបទ្ទវហេតុបុកនាវា នៅជិតតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ

2024/08/31 11:33:38 pm        64

ប្រទេសចិន និងហ្វីលីពីន បានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញឧបទ្ទវហេតុបុកនាវារបស់ពួកគេ ក្នុងតំបន់មានជម្លោះ នៅសមុទ្រចិនខាងត្បូង នាថ្ងៃសៅរ៍ (ទី៣១ ខែសីហា) នេះ ដែលជាការប៉ះទង្គិចគ្នាចុងក្រោយបំផុតនៅក្នុងផ្លូវទឹកដ៏សំខាន់មួយនេះ។

ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បាននិយាយថា នាវាហ្វីលីពីន ១គ្រឿង ដែល «ត្រូវបានចតដោយខុសច្បាប់» នៅតំបន់ថ្មប៉ប្រះទឹក Sabina Shoal បានលើកយុថ្កា និង «បុកនាវាចិនដោយចេតនា» ខណៈដែលឆ្មាំល្បាតឆ្នេរហ្វីលីពីន (PCG) បាននិយាយថា នាវាចិន «មានចេតនាបុកនាវារបស់ខ្លួន ១គ្រឿង»។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុងនូវផ្នែកនៃសមុទ្រចិនខាងត្បូង ក្នុងនោះរួមទាំងចំណែក ដែលត្រូវបានទាមទារដោយហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ និងវៀតណាមផងដែរ។ ផ្នែកនៃផ្លូវទឹក ដែលមានតម្លៃពាណិជ្ជកម្មឆ្លងកាត់តម្លៃ ៣សែនកោដិដុល្លារ ជារៀងរាល់ឆ្នាំនេះ ត្រូវបានគេជឿថាសម្បូរទៅដោយប្រេង និងឧស្ម័នធម្មជាតិ ក៏ដូចជាកន្លែងផ្គត់ផ្គង់ត្រីផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Liu Dejun អ្នកនាំពាក្យឆ្មាំល្បាតឆ្នេររបស់ចិន បានអំពាវនាវដល់ហ្វីលីពីនឲ្យដកចេញជាបន្ទាន់ពីតំបន់ថ្មប៉ប្រះទឹក។ លោក Liu បាននិយាយថា៖ «ឆ្មាំឆ្នេរសមុទ្រចិន នឹងចាត់វិធានការចាំបាច់ ដើម្បីរារាំងរាល់សកម្មភាពបង្កហេតុ ការបង្កបញ្ហា និងការរំលោភបំពាន ហើយការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពដែនដី និងសិទ្ធិ ហើយនិងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេស»។

ចំណែកអ្នកនាំពាក្យឆ្មាំល្បាតឆ្នេរហ្វីលីពីន លោកឧត្តមនាវីត្រី Jay Tarriela បានប្រាប់អ្នកសារព័ត៌មានថា ឆ្មាំសមុទ្រចិនមិនបានអើពើនឹងបទប្បញ្ញត្តិទប់ស្កាត់ការបុកទង្គិចគ្នា ហើយបានធ្វើសកម្មភាពដ៏គ្រោះថ្នាក់ ដែលបណ្តាលឲ្យមានការខូចខាត ប៉ុន្តែបាននិយាយថា មិនមានអ្នករងរបួសនោះទេ នៅក្នុងហេតុការណ៍នោះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm