ការប្រឡងជ្រើសរើសមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្ដើម​ដោយ​ជ្រើសរើស​អ្នក​ជាប់​ត្រឹម​តែ​ ៦នាក់

2024/09/01 12:06:45 am        1.5 K

ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៤នេះ បានរៀបចំការប្រឡង​ជ្រើស​រើស​​ម​ន្ត្រី​ចូលបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ។ ការប្រឡងនេះជាការប្រឡង ដែល​មាន​បេក្ខជន​​ចូលរួមតិចជាងគេបំផុត ដោយមានបេក្ខជនត្រឹមតែជាង ៧០០នាក់ ហើយវា​ក៏​ជាកា​រ​ប្រឡង​​ដែល​ជ្រើសរើសអ្នកជាប់តិចជាងគេបំផុតផងដែរ ដោយជ្រើសរើសអ្នកជាប់ត្រឹមតែ ៦នាក់​ប៉ុណ្ណោះ។

ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រី ជាថ្មីនៅថ្ងៃទី ៣១ ខែ​សីហា​នេះ។ ការប្រឡងលើកទី ៨នេះ ជាការប្រឡង​ជ្រើសរើស​មន្ត្រីចូ​ល​បម្រើ​ការងារ​នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ។ ការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការនៅក្រសួងអភិវឌ្ឍន៍ជនបទនេះ ជា​ការ​ប្រឡង​មាន​បេក្ខជនតិចបំផុត និងជ្រើសរើសអ្នកជាប់តិចបំផុត។ បេក្ខជនចូលរួមប្រឡងមានចំនួន ៧២៩នាក់ រីឯការបេក្ខជនដែលជាប់ គឺកំណត់យកត្រឹម ៦នាក់ប៉ុណ្ណោះ។

ការប្រឡង​ប្រជែង​ជ្រើសរើសមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ផែនការ​ឆ្នាំ២០២៣ រៀបចំឡើងរយៈពេលមួយថ្ងៃប៉ុណ្ណោះ ដោយធ្វើឡើងនៅ​ទីតាំង​មណ្ឌល​ប្រឡង​សាលា​ភូមិន្ទ​រដ្ឋបាល។ ការត្រួតពិនិត្យ ការកាត់វិញ្ញាសា គឺធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឧប​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួមពី មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និងអ្នកស្ម័គ្រចិត្តចូលរួមសង្កេតការណ៍ផងដែរ។

លោក វ័រ សុផល អនុប្រធានអនុគណ:កម្មការកណ្តាល លើកឡើងថា ការប្រឡងនេះ ទោះបីជា​បេក្ខជន​មាន​ចំនួនតិចយ៉ាងណាក្ដី គ្រប់នីតិវិធីនៅតែរក្សាដដែល ដើម្បីធានាជូនភាពសុក្រឹត្យ យុត្តិធម៌ តម្លាភាព សម្រាប់គ្រប់បេក្ខជនទាំងអស់ និងធានាថាបេក្ខជនដែលប្រឡងជាប់ គឺមាន​សមត្ថភាព​ពិត។

វិញ្ញាសាសម្រាប់ការប្រឡងនេះ គឺមានវិញ្ញាសាឯកទេស រយៈពេល ២ម៉ោង វិញ្ញាសាពហុចម្លើយ ជា ភាសាអង់គ្លេស រយៈពេល១ម៉ោង និងវិញ្ញាសាពហុចម្លើយ ចំណេះដឹងទូទៅ រយៈពេល​១ម៉ោង។ ចំណេះដឹងទូទៅនេះ ពាក់ព័ន្ធមុខងារសាធារណៈគោលនយោបាយរបស់ ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ, រាជរដ្ឋាភិបាល វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រកម្ពុជា, រដ្ឋបាល​សាធារណៈ​, អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា និង ចំណេះដឹងពាក់ព័ន្ធនឹងជំនាញ ឯកទេស។ ការ​ប្រឡងនេះ ជ្រើសរើសមន្ត្រី ផ្នែករដ្ឋបាល វិស្វករសំណង់ស៊ីវិល ស្ថាបត្យករ និង​មន្ត្រី​គ្រប់​គ្រង​បណ្ដាញ​អ៊ីនធឺណិត។

បេក្ខជនដែលប្រឡងជាប់ជាស្ថាពរនឹងបានបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុង​នាយកដ្ឋាន រដ្ឋបាលបុគ្គលិក, នាយកដ្ឋានផ្លូវលំជនបទ និងនាយកដ្ឋានផែនការ និង​ទំនាក់​ទំនង​សាធារណៈ៕ អត្ថបទ៖ គឹម ហុក 

 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        95
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm