ភ្នំពេញ ៖ ក្រុមគ្រូពេទ្យឯកទេសជំនាញមកពីក្រៅប្រទេស បានកំពុងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការលើកកម្ពស់បញ្ហាសុខ ភាពជូនប្រជាជន និងក៏ជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការពិនិត្យ និងពិគ្រោះជំងឺដោយឥតគិតថ្លៃ។
ក្រុមគ្រូពេទ្យឯកទេសផ្នែកកុមារ និងឯកទេសលើផ្នែកវះកាត់ទូទៅ មកពីប្រទេសថៃ ដែលរៀបចំដោយ CMS នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២៤ នេះ បានចូលរួមពិគ្រោះយោបល់លើបញ្ហាសុខភាពជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ ពាក់ព័ន្ធជំងឺលើកុមារដូចជា ពិនិត្យ និងពិគ្រោះ ជំងឺទឹកនោមផ្អែមលើកុមារ បញ្ហាធាត់លើសទម្ងន់ ការរីកលូតលាស់យឺត និងការមករដូវមិនទៀតជាដើម។ ចំណែក ឯកទេសលើផ្នែកវះកាត់ទូទៅ, ពិនិត្យ និងពិគ្រោះលើជំងឺសាច់ដុំ មហារីកថ្លើម មហារីកពោះវៀនធំ បញ្ហាថង់ទឹកប្រម៉ាត់ មហារីកលំពែង សាច់ដុំ វះកាត់ក្រពះ ឬការសម្រកទម្ងន់ជាដើម ដែលនេះគឺជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់បញ្ហាសុខ ភាពជូនប្រជាជនកម្ពុជា និងក៏ជាការចែករំលែកចំណេះដឹង ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាបានដឹងនូវបញ្ហាសុខភាពរបស់ពួកគាត់។
ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព បានថ្លែងនូវការដឹងគុណចចំពោះ CMS និងក្រុមវេជ្ជបណ្ឌិតជំនាញ ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃ ពិនិត្យ និងគ្រោះយោបល់ លើបញ្ហាសុខភាពរបស់ពួកគាត់ដោយឥតគិតថ្លៃ ដែលនេះគឺជាការចូលរួមចំណែក ដ៏សំខាន់ចំពោះបញ្ហសុខភាពរបស់ពួកគាត់ ដែលប្រជាពលរដ្ឋកម្ពុជាដែលកំពុងជួបប្រទះ ។ ប្រជាពលរដ្ឋទាំងនោះ ក៏បានថ្លែង អំណអគុណ និងសូមឱ្យ CMS រៀបចំនេះជាបន្តបន្ទាប់ទៀត ដើម្បីជួយប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព ទទួលបានការពិគ្រោះ យោបល់ ដើម្បីទៅព្យាបាលទាន់ពេលវេលា។ នេះជាការ ចូលចំណែកលើកកម្ពស់បញ្ហាសុខភាពដ៏សំខាន់ និងក៏ជាការលើកកម្ពស់ដល់ ជីវភាពរស់របស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
សូមបញ្ជាក់ថា នេះគឺជាលើកទឹក៣ហើយ ដែល CMS បានអញ្ជើញវេជ្ជបណ្ឌិតឯកទេសមកពីប្រទេស ធ្វើបទបង្ហាញនូវបច្ចេកវិទ្យានៃការ ព្យាបាលថ្មីៗ ក៏ដូចជាកម្មវិធីពិគ្រោះយោបល់លើបញ្ហាសុខភាព ដោយឥតគិតថ្លៃជូនប្រជាជនកម្ពុជា។ ជុំវិញបញ្ហានេះដែរ កន្លងមកនេះ, កម្ពុជាក៏បានរៀបចំ និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើន បានចូលរួមពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្ទើរគ្រប់ តំបន់នៅទូទាំង ប្រទេស ជាក់ស្តែងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA និងគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែចុះព្យាបាល ជូនប្រជាពលរដ្ឋជាប្រចាំ។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តី ស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណា មួយឡើយ សំដៅធ្វើយ៉ាងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់ សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ៕
អត្ថបទ៖ សុន រ៉ាឌី








