កូរ៉េខាងជើង៖ រូបភាពផ្កាយរណបថ្មីដែលទទួលបានដោយទូរទស្សន៍ CNN បង្ហាញពីកូរ៉េខាងជើងកំពុងពង្រីករោងចក្រដ៏សំខាន់មួយ ដែលមានសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ ការដំណើរការឡើងវិញដែលទំនងជាបង្ហាញថា ប្រទេសនេះមានផែនការបង្កើនការផលិតយ៉ាងសំខាន់ នៅកន្លែងដែលគ្មានមនុស្សរស់នៅនាពេលអនាគត នេះបើយោងតាមការវិភាគរូបថតពីក្រុមអ្នកជំនាញ។
លោក Jeffrey Lewis អ្នកជំនាញខាងអាវុធ និងជាសាស្ត្រាចារ្យនៅវិទ្យាស្ថានអន្តរជាតិ Middlebury បានប្រាប់ CNN។ រូបភាពដែលថតបានដោយក្រុមហ៊ុនរូបភាពពាណិជ្ជកម្ម Maxar កាលពីដើមសប្តាហ៍នេះបង្ហាញពីការសាងសង់ កំពុងដំណើរការនៅរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដែលមានទីតាំង នៅក្នុងបរិវេណអគារស្រាវជ្រាវនុយក្លេអ៊ែរយ៉ុងប៊ីយ៉ុន (Yongbyon) ជាការផ្លាស់ប្តូរដែលអាចអនុញ្ញាតឱ្យកូរ៉េខាងជើង បង្កើនការផលិតអាវុធនុយក្លេអ៊ែរដល់ទៅ ២៥%។
ប្រទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបាញ់មីស៊ីលបាលីស្ទីកចេញពីរថភ្លើងជាលើកដំបូងដោយជោគជ័យ និងកំពុងបន្តពង្រឹងការការពាររបស់ខ្លួន បន្ទាប់ពីប្រទេសកូរ៉េទាំងពីរបានបាញ់សាកល្បងមីស៊ីលបាលីស្ទីក មុនក្រោយគ្នាប៉ុន្មានម៉ោងជាការបង្អួតកម្លាំងយោធា។ គួររម្លឹកថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួន ២លើកគឺកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ និងថ្ងៃពុធសប្ដាហ៍នេះ៕
អត្ថបទ៖ សុខមាន