រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយសេចក្តីណែនាំការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មដល់មន្ត្រីពាក់ព័ន្ធ

2024/09/01 06:59:24 pm        65

ពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការចុះបញ្ជីអត្រា នុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ជូនដល់មន្ត្រីជំនាញដែលពាក់ព័ន្ធក្នុងការបំពេញការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មជូនដល់ប្រជាពលរដ្ឋ។

​កិច្ចប្រជុំផ្សព្វផ្សាយនេះដឹកនាំដោយ លោក ហៀម ឃួន អភិបាលរងខេត្ត និងដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្ដីរាជការដែលពាក់ព័ន្ធ សរុបប្រមាណចំនួន២៥០នាក់ ។

លោក ហៀម ឃួន មានប្រសាសន៍ថា នេះជាពេលវេលាមួយដ៏មានអត្ថប្រយោជន៍បំផុត សម្រាប់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដោយគោលបំណងក្នុងការផ្សព្វផ្សាយសេចក្តីណែនាំស្តីការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ជូនដល់មន្ត្រីរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ គឺដើម្បីយកទៅអនុវត្តន៍ការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ប្រកបដោយប្រសិទ្ធភាពខ្ពស់ លើការចុះបញ្ជីអត្រានុកូលដ្ឋានដែលមានដូចជា ការចុះបញ្ជីកំណើត ការចុះបញ្ជីមរណភាព ការចុះបញ្ជីអាពាហ៍ពិពាហ៍ បម្រាមផ្សេងៗនៃការចុះបញ្ជីអត្រានុកូលដ្ឋាន ហាមមនុស្សម្នាក់ចុះបញ្ជីអត្រានុកូលដ្ឋានក្នុងប្រភេទនីមួយៗលើកពីមួយដង នៅកន្លែងដដែល ឬនៅច្រើនកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 លោកបានណែនាំអំពីនីតីវិធីកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានមានពីរចំណុច គឺ ការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រនុកូលដ្ឋានក្នុងឆ្នាំកំពុងអនុវត្តន៍ ជាសមត្ថកិច្ចរបស់មន្ត្រីអត្រានុកូលដ្ឋាន ឃុំសង្កាត់ និងការកែតម្រូវទិន្ន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាននៅក្នុងឆ្នាំកន្លងផុត តាមសេចក្ដីណែនាំលេខ ០០៦ សណន របស់ក្រសួងមហាផ្ទៃ មានចំនួន ០៩ចំណុច ដែលអាចកែតម្រូវបាន ជាសមត្ថកិច្ចរបស់មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ ដោយដាក់ពាក្យទៅរដ្ឋបាលក្រុង-ស្រុក ហើយអំពីទិន្នន័យដែលមិនមែនជាសមត្ថកិច្ចរបស់មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ ចំនួន០៩ ចំណុចនោះ គឺជាសមត្ថកិច្ចរបស់តុលាការ ដែលមានសមត្ថកិច្ចតាមច្បាប់កំណត់ ។ 

លោក ហៀម ឃួន បានគូសបញ្ជាក់ថា ដើម្បីទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ លើការងារចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្មក៏ដូចជាអត្តសញ្ញាណកម្មសញ្ជាតិខ្មែរ សូមសំណូមពរឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានមកចូលរួមនាពេលនេះ គឺក្រោយពីទទួលបាននូវបទពិសោធន៍និងបទបង្ហាញពីមន្ត្រីជំនាញរួច សូមយកទៅអនុវត្តន៍នៅមូលដ្ឋានរបស់ខ្លួនទទួលបានជោគជ័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើងនៅគ្រប់មជ្ឈដ្ឋាន ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        170
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        148
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm