ក្រុមបាតុករដែលកំពុងប្រមូលផ្តុំគ្នាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃសៅរ៍ ៣១ ខែសីហា បានអំពាវនាវឱ្យលោកឯកភាពលើកិច្ចព្រមព្រៀង និងប្រគល់ចំណាប់ខ្មាំងដែលកំពុងត្រូវបានឃុំខ្លួននៅដែនដីហ្កាហ្សាមកវិញ។
មនុស្សម្នាក់បាននិយាយថា រដ្ឋាភិបាលកំពុងស្វែងរក របបផ្តាច់ការ លើគោលនយោបាយរបស់ខ្លួនដែលបរាជ័យក្នុងការតំណាងឱ្យអ៊ីស្រាអែលសម័យទំនើប និងមិនអើពើដល់អាយុជីវិតចំណាប់ខ្មាំង។
នៅថ្ងៃអាទិត្យសប្ដាហ៍នេះ យោធាអ៊ីស្រាអែលបានបញ្ជាក់ពីការរកឃើញសាកសពចំណាប់ខ្មាំង៦នាក់ នៅក្នុងដែនដីហ្កាហ្សា។
មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv ចោទប្រកាន់រដ្ឋាភិបាលថាពុំបានធ្វើអ្វីគ្រប់គ្រាន់ក្នុងការនាំយកចំណាប់ខ្មាំងដែលត្រូវបានចាប់ពង្រត់ដោយក្រុមហាម៉ាសចូលទៅកាន់តំបន់ហ្កាហ្សាកាលពីថ្ងៃទី ៧ខែតុលា។
ក្នុងចំណោមចំណុចជាប់គាំងសំខាន់ៗក្នុងអំឡុងពេលចរចាបទឈប់បាញ់ គឺការទទូចរបស់អ៊ីស្រាអែលលើការបន្តការគ្រប់គ្រងលើអ្វីដែលគេហៅថាច្រករបៀង ហ្វីឡាដែលហ្វៀ (Philadelphia) នៅព្រំដែនជាមួយប្រទេសអេហ្ស៊ីប ដែលអ៊ីស្រាអែលនិយាយថា ត្រូវបានប្រើប្រាស់ជាផ្លូវសំខាន់មួយសម្រាប់ការរត់ពន្ធអាវុធចូលទៅក្នុងដែនដីហ្កាហ្សា បម្រើជាប្រយោជន៍ដល់ក្រុមហាម៉ាស។
ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យលោក Netanyahu បោះបង់ចោលនូវតម្រូវការនោះ ដើម្បីធានាបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ នាំមនុស្សជាទីស្រឡាញ់របស់ពួកគេមកផ្ទះវិញ៕