[UPDATE] មនុស្ស៦នាក់ស្លាប់ ខណៈព្យុះទីហ្វុង សានសាន វាយប្រហារប្រទេសជប៉ុន

2024/09/01 07:19:35 pm        33


មនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ ខណៈព្យុះទីហ្វុង សានសាន (Shanshan) បានបោកបក់ឆ្ពោះទៅភាគខាងកើតប្រទេសជប៉ុនកាលពីថ្ងៃសៅរ៍ ដោយបានបក់បោកលើតំបន់ធំៗ នាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានបំណាក់ដី និងការព្រមានអំពីទឹកជំនន់ចម្ងាយរាប់រយគីឡូម៉ែត្រពីចំណុចកណ្តាលរបស់ព្យុះនេះ។ 

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យរបស់ប្រទេសជប៉ុនបាននិយាយថា មនុស្សម្នាក់បានបាត់ខ្លួន និងជាង ១០០នាក់បានរងរបួស។ យោងតាមក្រុមហ៊ុនថាមពល ឃ្យូស៊ូ (Kyushu) បានឱ្យដឹងថា លំនៅឋានជាង៣៥.០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់នៅក្នុងខេត្ត កាហ្គោស៊ីម៉ា (Kagoshima )ភាគខាងត្បូងកោះ ឃ្យូស៊ូ(Kyushu) ។    

ព្យុះទីហ្វុងសានសាន ដែលស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកចម្ងាយប្រហែល ៤៨០ គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងតូក្យូនៅម៉ោង១២:៥០នាទីរសៀល បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ខេត្តភាគខាងជើងចុងផុតនៃកោះហុកកៃដូ ទោះត្រូវបានបន្ទាបកម្រិតទៅជាប្រភេទព្យុះត្រូពិកកាលពីថ្ងៃសុក្រក៏ដោយ។ ខ្យល់បានបក់បោករហូតដល់ ២៥ ម៉ែត្រក្នុងមួយវិនាទី ឬ ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ។    

ក្រុមអាជ្ញាធរបានចេញការព្រមានអំពីទឹកជំនន់ និងបំណាក់ដីទូទាំងប្រទេសចាប់តាំងពីការមកដល់របស់ព្យុះនេះ ដែលបង្ខំឲ្យបញ្ឈប់សេវាកម្មផ្លូវអាកាស និងផ្លូវដែក និងការបិទរោងចក្រ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm