សាលី អ៊ូ​មើ​ត ខក​ខាន​ទៅ​ប្រកួត​នៅ​អ៊ីតាលី តែ​នឹង​ចេញ​បោះជុំរុំ​ហាត់​នៅ​អូទ្រីស​ស្អែក​នេះ​

2021/09/17 03:36:01 pm        97

​ម៉ូតូ​ទឹក​៖ ម្ចាស់​មេដាយមាស​កីឡា​អាស៊ី សាលី អ៊ូ​មើ​ត បាន​ខកខាន​ចូលរួម​ការប្រកួត​កីឡា​ម៉ូតូ​ទឹក​អន្ដរជាតិ​នៅ​អឺរ៉ុប​មួយទៀត​ហើយគឺ​កម្មវិធី​ប្រកួត Regione Sardegna Grand Prix of Italy 2021 នៅ​ប្រទេស​អ៊ីតាលីដោយសារ​បញ្ហា​កូ​វីដ​-១៩ ធ្វើ​ឲ្យ​យឺតយ៉ាវ​ក្នុងការ​ស្នើសុំ​ទិដ្ឋាការ។

យ៉ាងណាមិញ​រូបគេ និង​កីឡាករ​ម៉ូតូ​ទឹក​ជម្រើសជាតិ​កម្ពុជា ២​រូប​ទៀតបាន​ប្ដូរ​ទិសដៅ​ទៅ​បោះជុំរុំ​ហ្វឹកហាត់​នៅ​ប្រទេស​អូទ្រីស​វិញ​ម្ដង ដោយ​គ្រោង​ចេញដំណើរ​ល្ងាច​ថ្ងៃទី​១៨ ខែកញ្ញា​ស្អែក​នេះដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា​នា។​ ​សាលី អ៊ូ​មើ​ត បាន​ឲ្យ​ដឹងថា ការប្រកួត Regione Sardegna Grand Prix of Italy 2021 នឹង​ចាប់ផ្ដើម​ការប្រកួត​នៅ​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែកញ្ញា​នេះហើយ បន្ទាប់ពី​មានការ​លើក​ពេល​មកពី​ដើមខែ​កញ្ញា​កន្លងទៅ។ ដើម្បី​ចង់​ចូលរួម​ព្រឹត្តិការណ៍​នេះ ខ្លួន​នឹង​កីឡាករ​ជម្រើសជាតិ ៤​រូប​ទៀតបានធ្វើ​ដំណើរ​ពី​ប្រទេស​ថៃមក​កម្ពុជាកាលពី​ពាក់កណ្ដាល​ខែកក្កដា​កន្ល​ង​ទៅ ដើម្បី​បន្ដ​សុពលភាព​លិខិត​ឆ្លង​ដែន និង​ស្នើសុំ​ទិដ្ឋាការ​ទៅ​អឺរ៉ុប តែដោយសារ​បញ្ហា​កូ​វីដ​-១៩ បានធ្វើ​ដំណើរការ​ស្នើសុំ​ទិដ្ឋា​ការ​មានការ​យឺតយ៉ាវ ពោលគឺ​ពួកគេ​ទើប​ទទួលបាន​ការយល់​ព្រម​ផ្ដល់​ទិដ្ឋាការកាលពី​ថ្ងៃ​អង្គារ​កន្លងទៅ។ ​ប៉ុន្ដែ​ដោយសារ​កៀក​នឹង​ថ្ងៃ​ប្រកួត ខណៈ​មុន​ចេញដំណើរ ពួកគេ​ត្រូវគោរព​វិធា​នា​ការ​សុខាភិបាល​ដោយ​ការធ្វើ​តេស្ដ​រក​ជំងឺ​កូ​វីដ​-១៩ ផង​នោះ សាលី អ៊ូ​មើ​ត មិនអាច​ចេញទៅ​ដំណើរ​ចូលរួម​ការប្រកួត​ទាន់ពេល​នោះទេ។ នេះ​បើតាម​ការបញ្ជាក់​របស់​សាមីខ្លួន ដ្បិត​រូបគេ​បាន​សម្ដែង​ការសោកស្ដាយ ព្រោះ​កាលពីពេល​កន្លង វីរ​កីឡាករ​ម៉ូតូ​ទឹក​កម្ពុជា​រូបនេះក៏​ទើបតែ​ខកខាន​ចូលរួម​ការប្រកួត​កីឡា​ម៉ូតូ​ទឹក​ពិភពលោក Jet Ski World Series 2021-2022 (​ជុំ​ទី​១) នៅ​ប្រទេស​ប៉ូឡូញផងដែរ។​

​យ៉ាងណាមិញ សាលី អ៊ូ​មើ​ត បាន​បញ្ជាក់ថា ខ្លួននឹង​កីឡាករ ២​រូប​ទៀតរួមមាន​កីឡាករ ​មីន អូស្មាន និង កៃ វ៉ាន់​ស៊ី​ដែន នឹងត្រូវ​ចាកចេញ​ពី​កម្ពុជាទៅ​អឺរ៉ុប​នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ធ្វើការ​បោះជុំរុំ​ហ្វឹកហាត់​រយៈពេល ១​ខែនៅ​ប្រទេស​អូទ្រីសដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា ក៏ដូចជា​បន្ស៊ាំ​នឹង​ម៉ូតូ​ទឹក​ថ្មី​របស់ខ្លួនដែលមាន​តម្លៃ​ជាង ៨​ម៉ឺន​ដុល្លារកំពុង​ស្ថិតនៅ​ប្រទេស​អូទ្រីស​ស្រាប់។ អ៊ូ​មើ​ត បាន​បញ្ជាក់ថា គោលដៅ​ដែល​សំខាន់ក្នុងការ​បោះជុំរុំ​ហាត់​នៅ​អឺរ៉ុប​នេះ គឺ​ដើម្បី​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា​, រូបភាព​ពាក់ព័ន្ធ ៕

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am