ភ្នំពេញ៖ ក្រុមជ្រុលនិយមមួយក្តាប់តូច នៅថ្ងៃទី១ ខែកញ្ញានេះ បានប្រើលេសធ្វើបាតុកម្មដើម្បីប្រមូលលុយពីអ្នកចូលរួម។
តាមរយៈក្បាលមេក្រូ មេបាតុករដែលមានដឹកនាំគ្នាប្រមាណមិនដល់៣០០នាក់ អំពាវនាវឱ្យអ្នកចូលរួមប្រមូលលុយរៃអង្គាស និងការលក់សៀវភៅតែប៉ុណ្ណោះដែលមិនមែនជាការឈឺឆ្អាលអ្វីនោះទេ។
អ្នកចូលរួមជាច្រើនអ្នកក្នុងក្របខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ការធ្វើបាតុកម្មគ្រាន់តែជាលេសប៉ុណ្ណោះព្រោះជួបជុំគ្នាហើយប្រធានដឹកនាំបាតុកម្មបែរជាស្នើប្រមូលលុយ និងស្នើសុំលក់សៀវភៅជូនអ្នកចូលរួមដើម្បីចិញ្ចឹមគ្នីគ្នាទៅវិញ។
អ្នកចូលរួមបានលើកឡើងថា ការប្រមូលថវិកានេះ មិនមែនជាលើកទី១របស់ក្រុមប្រឆាំង។ សម្រាប់អ្នកនៅកម្ពុជាមិនដឹងរឿងបោកបញ្ឆោតបែបនេះទេ គឺក្រុមប្រឆាំងតែងតែយកការធ្វើបាតុកម្មនេះគឺជាការប្រមូលថវិកា ដើម្បីប្រើប្រាស់ប្រយោជន៍ផ្ទាល់ខ្លួន ហើយពួកគេតែងតែប្រឌិតរឿងផ្សេងៗ ដើម្បីបានជាលេសបោកប្រាស់ពលករ និងពលរដ្ឋខ្មែរនៅកូរ៉េ៕


