រដ្ឋមន្រ្ដីក្រសួងការងារ និងអជ្ញាធរមូលដ្ឋានរួមគ្នាដោះស្រាយបញ្ហា និងការសំណូមពរប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ

2024/09/01 08:55:19 pm        155

ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រួមគ្នាជាមួយអជ្ញាធរ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីដោះស្រាយបញ្ហានានា និងការសំនូមមពរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

​ការបើកវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ អាណត្តិទី៤ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណអភិបាលខណ្ឌពោធិ៍សែនជ័យ សូមអរគុណបងប្អូនប្រជាពលរដ្ឋទាំង៧សង្កាត់ដែលបានចូលរួម វេទិកាថ្ងៃនេះ លោកអភិបាល បានលើកឡើងថា រាល់ការសំនូមពររបស់បងប្អូនប្រជាពលរដ្ឋ ដូចជា ស្នើសុំធ្វើបណ្ណកម្មសិទ្ធិដីធ្លី ធ្វើផ្លូវ ដាក់ប្រព័ន្ធលូ ដាក់អំពូលភ្លើង តបណ្ដាញទឹកស្អាត និងមានសំនូមពរជាច្រើនទៀត រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងក្រុមការងារ រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ និងដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាព និងយុត្តិធម៌។ 

លោកអភិបាលខណ្ឌ បានបន្តថា សម្រាប់ការអភិវឌ្ឍ ២០២៥ខាងមុខនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មានកញ្ចប់ថវិកា ៥១៥០ លានរៀល សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា និងជុសជុសផ្លូវឡើងវិញ ហើយទិសដៅជាចំបងគឺត្រូវសិក្សាដាក់ប្រព័ន្ធលូមុន ហើយចាំធ្វើផ្លូវតាមក្រោយ និងបន្តកែលម្អនិង អភិវឌ្ឍន៍នៅក្នុងមូលដ្ឋានបន្ថែមទៀត ។

នៅក្នុងវេទិកានោះដែរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ មានសារៈសំខាន់ណាស់ ដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់អំពីស្ថានភាពទូទៅ នៃការអភិវឌ្ឍ មូលដ្ឋាន សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមានរយៈពេលកន្លងមក និង បានផ្តល់ឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ បានបញ្ចេញមតិរបស់ខ្លួនអំពីក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន។

ឯកឧត្តមបានស្នើសុំ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាល់ដោះស្រាយបញ្ហានានា និងការសំនូមពរ មានការស្មុគស្មាញច្រើន លើសពីដែនសមត្ថកិច្ច ត្រូវធ្វើរបាយការណ៍ ហើយត្រូវបញ្ចូនសំនុំរឿង របស់ប្រជាពលរដ្ឋ មករដ្ឋបាលរាជធានីភ្នំពេញ និង រាជរដ្ឋាភិបាល ដើម្បីរកយន្តការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ មានយុត្តិធម៌ និងតម្លាភាព ។

ឯកឧត្តម បានអំពាវនាវដល់អជ្ញាធរ បន្តជួយផ្សព្វផ្សាយដល់ បងប្អូនប្រជាពលរដ្ឋ ឪពុកម្តាយដែលមានកូន ហើយខ្វះលទ្ធភាពបន្តសិក្សាមហាវិទ្យាល័យ អាចនាំឲ្យកូន ចូលរៀនសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនានា រៀនចេះ រៀនចប់ មានជំនាញ មានការងារធ្វើ ក្នុងការផ្គត់ផ្គង់គ្រួសារ នាពេលអនាគត ហើយសម្រាប់គ្រួសារណាមានបណ្ណក្រីក្រ ទទួលលុយ២៨មុឺរៀល ពីរាជរដ្ឋាភិបាលផងដែរ ។ ហើយឯកឧត្តម ជួយឧបត្ថម្ភ សំលៀកបំពាក់ ដល់ប្រជាការពារ ខណ្ឌពោធិ៍សែនជ័យ ចំនួន៧០០នាក់ ហើយផ្តល់អំពូលភ្លើងសូឡា ៣០០ គ្រឿង និងកសាងផ្លូវប៉េតុង ចំនួន៣០០ម៉ែត្រ នៅក្នុងខណ្ឌពោធិ៍សែនជ័យផងដែរ។

អត្ថបទ ៖ សូ ប្រុស

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm