អង្គការសហប្រជាជាតិ៖ការចាក់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងនៅហ្កាហ្សាដំណើរការយ៉ាងរលូន

2024/09/02 04:08:49 pm        108

អង្គការសហប្រជាជាតិបាននិយាយថា ពេញថ្ងៃមួយដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការដល់កុមារ ៦៤០.០០០នាក់ ទប់ស្កាត់ជំងឺស្វិតដៃជើងនៅដែនដីហ្កាហ្សាបានទទួលជោគជ័យ។

ដំណើរការចាក់វ៉ាក់សាំង គឺពឹងផ្អែកលើការផ្អាកជាបន្តបន្ទាប់ក្នុងមូលដ្ឋានក្នុងការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមយុទ្ធជនហាម៉ាស ក្រោយកិច្ចព្រមព្រៀងផ្អាកប្រយុទ្ធរយៈពេលបីថ្ងៃដំបូងបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យសប្ដាហ៍មុននេះ។   

លោក សាលីម អូវ៉េស (Salim Oweis) អ្នកនាំពាក្យរបស់មូលនិធិកុមារ Unicef បានប្រាប់ទូរទស្សន៍ BBC ថា រហូតមកដល់ពេលនេះ យុទ្ធនាការនេះដំណើរការបានល្អណាស់។

ដើម្បីឱ្យមានប្រសិទ្ធភាព អង្គការសុខភាពពិភពលោក (WHO) និយាយថា យ៉ាងហោចណាស់ ៩០% នៃកុមារអាយុក្រោម ១០ ឆ្នាំ ត្រូវតែចាក់វ៉ាក់សាំងក្នុងរយៈពេលដ៏ខ្លី។ ការជំរុញនេះធ្វើឡើងបន្ទាប់ពីករណីជំងឺស្វិតដៃជើងដែលត្រូវបានបញ្ជាក់ជាលើកដំបូងក្នុងរយៈពេល២៥ឆ្នាំនៅហ្កាហ្សា។

វ៉ាក់សាំងប្រហែល ១,៣ លានដូស ថ្មីៗនេះត្រូវបានដឹកជញ្ជូនតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យ Kerem Shalom ដោយអង្គការ Unicef ។ ភ្នាក់ងារនេះ ត្រូវរក្សាទុកវ៉ាក់សាំងនៅក្នុងកន្លែងផ្ទុកត្រជាក់ក្នុងឃ្លាំងរបស់ខ្លួននៅសីតុណ្ហភាពត្រឹមត្រូវ ដើម្បីរក្សាប្រសិទ្ធភាពរបស់វ៉ាក់សាំង។ ការដឹកជញ្ជូនមួយផ្សេងទៀតនៃវ៉ាក់សាំងចំនួន៤០០.០០០ដូស ត្រូវបានកំណត់ថានឹងត្រូវបញ្ជូនទៅហ្កាហ្សាឆាប់ៗនេះ។  

កាលពីថ្ងៃអាទិត្យ ពលរដ្ឋប៉ាឡេស្ទីន បាននាំកូនៗរបស់ពួកគេទៅកាន់មណ្ឌលសុខភាពចំនួនបីនៅភាគកណ្តាលហ្កាហ្សាក្នុងដំណាក់កាលដំបូងនៃយុទ្ធនាការ ដែលក្រោយមកនឹងបន្តទៅភាគខាងជើង និងភាគខាងត្បូង៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        21
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        43
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm