ត្រឹមថ្ងៃទី២កញ្ញានេះមានពលរដ្ឋជាង៤០០នាក់ បានចុះឈ្មោះទៅកម្សាន្តនៅតំបន់អភិវឌ្ឍន៍ CLV

2024/09/02 06:52:43 pm        231

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បាន​ឱ្យ​ដឹង​ថា គិតត្រឹមព្រឹកថ្ងៃច័ន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤នេះថា មានបងប្អូនប្រជាពលរដ្ឋជាង ៤០០​នាក់​ហើយ ដែលបានចុះឈ្មោះទៅលេងកម្សាន្តតាមខេត្ត ទិសឦសាន នៃតំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

ឯកឧត្តម ប៉ែន បូណា ដំណើរកម្សាន្តលើកដំបូង នឹងចាប់ផ្ដើមចេញដំណើរនៅថ្ងៃសៅរ៍ ទី៧ ខែ​កញ្ញា​នេះហើយ ដោយចេញដំណើរពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅវេលា​ម៉ោង​ប្រមាណ​៤ទៀបភ្លឺ។ ឯកឧត្តមបានបញ្ជាក់ថា នៅមុនចេញដំណើរកម្សាន្ត នៅថ្ងៃសុក្រ ទី៦ ខែ​កញ្ញានេះ អ្នកធ្វើដំណើរកម្សាន្តទាំងអស់នឹងធ្វើការជួបជុំគ្នានៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីទទួលបានព័ត៌មានមួយចំនួនទាក់ទងនឹងដំណើរកម្សាន្ត ក្នុង​នោះ​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននឹងធ្វើបទបង្ហាញអំពីកិច្ចការងារព្រំដែន និងការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន និងការបង្ហាញអំពីតម្រាយផ្លូវក្នុងការធ្វើដំណើរកម្សាន្តនេះផងដែរ។

ឯកឧត្តម ប៉ែន បូណា បានបន្ថែមថា ការធ្វើដំណើរកម្សាន្តលើកដំបូងនេះនឹងឆ្លងកាត់ខេត្តចំនួន ៣ គឺខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី ហើយវិលត្រលប់មកភ្នំពេញវិញ ដូច្នេះការ​ធ្វើ​ដំណើរ​កម្សាន្ត​នេះ គឺត្រូវចំណាយពេល១ថ្ងៃពេញតែម្ដងសម្រាប់ជើងដំបូងនេះ។

សូមជម្រាបថា តាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០២៤​នេះ​ បានឱ្យដឹងថា ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃនេះនឹងធ្វើឡើងនៅរៀងរាល់ ថ្ងៃ​សៅរ៍ ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤នេះ ដើម្បី​ផ្តល់​ឱកាស​ដល់​បង​ប្អូន​ប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិភាគ​ឦសាន។

សម្រាប់កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ទិសឦសាននេះ គឺមិនតម្រូវ​ឱ្យ​មាន​ការ​បង់​ប្រាក់​អ្វី​នោះ​ទេ​។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់​ជូន​ដោយ​ឥត​គិត​ថ្លៃ និងរាល់ការចំណាយទាំងអស់ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភ​ដោយ​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងការចូល​រួម​ចំណែក​ឧបត្ថម្ភ​ពី​សប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់​ថវិកា​មូល​និធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធតាមព្រំដែននោះទេ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm