ព្រះខ័នរាជស្វាយរៀង ចែក ១ពិន្ទុម្នាក់ជាមួយណាហ្គា ក្នុងជំនួបជើងទី១ នៃលីគនារី

2024/09/02 07:14:39 pm        347

ក្រុមបាល់ទាត់នារី នៃក្លិបព្រះខ័នរាជស្វាយរៀង និងក្លិបណាហ្គាវើលដ៏ បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ប៉ុណ្ណោះ ក្នុងការប្រកួតសប្ដាហ៍ទី៣ នៃពានរង្វាន់ Cambodian Women’s League 2024/25 ក្រោយបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើគ្នា ១-១ កាលពីចុងសប្ដាហ៍កន្លងទៅ នៅកីឡដ្ឋានខេត្តស្វាយរៀង ។

ជំនួបដ៏តានតឹងរវាងក្រុមទាំងពីរ ព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខក្រុមភ្ញៀវ ១គ្រាប់មុន នៅវគ្គទី១ ខណៈរយៈពេល ៤៥នាទីចុងក្រោយ ក្រុមកីឡាការិនីក្លិបណាហ្គាវើលដ៏ ក៏វាយបកបាន ១គ្រាប់វិញ រហូតដល់ចប់ការប្រកួត ដែលនាំឲ្យក្រុមទាំងពីរ ទទួលបានត្រឹម ១ពិន្ទុម្នាក់បន្ថែម ។

លទ្ធផលស្មើគ្នានេះដែរ នាំក្រុមព្រះខ័នរាជស្វាយរៀង ធ្លាក់មកឈរលេខ៤ ដោយរកបាន ៧ពិន្ទុ ស្មើក្រុមភ្នំពេញក្រោន និងក្រុមសៀមរាបអេហ្វស៊ី ដែលឈរលេខ២ និងលេខ៣ បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងស្មើ ១ ដូចៗគ្នា ។ រីឯណាហ្គាវើលដ៏ បានធ្លាក់មកឈរលេខ៦ ដោយរកបាន ៤ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមបឹងកេត ដែលឡើងឈរលេខ៥ បន្ទាប់ពីយកឈ្នះសមាគមក្លិបបាល់ទាត់មីស្ទើរលេង ៧-១ ។

ចំណែកក្រុមកីឡាការិនីវិសាខា បន្ដឈរកំពូលតារាង ក្រោយបន្ដជ័យជម្នះជាលើកទី៣ លើក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដកំពង់ឆ្នាំង ៧-០ ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm