កម្មករកាត់ដេរបង្ហាញក្ដីរីករាយក្រោយទទួលសញ្ញាភ្លើងខៀវដំឡើងប្រាក់ឈ្នួលសម្រាប់ឆ្នាំក្រោយ

2024/09/02 07:28:16 pm        332

ក្រុមកម្មករ កម្មការិនី រោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ​នៅ​ពេលទទួលដំណឹងជាវិជ្ជមាន ក្នុងកា​រ​ដំឡើង​នូវ​ប្រាក់​ឈ្នួល​អប្បបរ​មា​សម្រាប់ឆ្នាំ​២០២៥​ខាង​មុខ​បន្ថែម​ទៀត ខណៈភាគីសហជីពស្នើសុំដំឡើងចំនួន ១៤ដុល្លារ រីឯភាគីនិយោជក​ព្រម​បន្ថែម​ចំនួន ១ដុល្លារ។

កម្មករ កម្មការនីរោងចក្រកាត់ដេរសម្លៀកបំពាក់ សៅលែន ឬហៅរោងចក្រ ៦ជាន់ ស្ថិត​នៅ​សង្កាត់​ត្រពាំងថ្លឹង ខ័ណ្ឌពោធិ៍សែន នៅព្រឹកថ្ងៃទី២ ខែកញ្ញានេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា រហូត​មកដល់ពេលនេះ ពួកគាត់មានសង្ឃឹម និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ចាប់​តាំងពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា រហូតបន្តដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន ដែល​តែង​តែ​គិតគូរ​ក្នុង​ការដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំដល់កម្មករនិយោជិត ទោះបីជាមិន​បាន​ច្រើន​តាម​ការចង់បាន ប៉ុន្តែនៅមានសញ្ញាលេខបូកជានិច្ច។

កម្មករ កម្មការនីរោងចក្រ សង្ឃឹមទៀតថា ការចចារប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៥ នឹងមាន​ភាព​ល្អ​ប្រសើរ​បន្ថែមទៀត ដោយសារភាពជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែល​លោក​តែង​តែយកចិត្តទុកដាក់ និងគិតគូរខ្ពស់​អំពី​សុខ​ទុក្ខ​ការ​រស់​របស់​កម្មករ​និយោជិត​គ្រប់​លំដាប់​ថ្នាក់​។

លោក ឈុន ប៉ែន សហពន្ធ័សហជីពខ្មែរ បានឲ្យដឹងដែរថា ចាប់តាំងពីវិបត្តិកូវីដ១៩ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ស្ថានភាពនៃការរស់នៅ ក៏ដូចជាការបំពេញការងាររបស់កម្មករនិយោជិត គឺ​មាន​ភាព​ល្អ​ប្រសើរ​ច្រើន ដោយមានការងារធ្វើជាប់ជាប្រចាំ និងមានការងារថែមម៉ោងជាដើម ដោយសារ​ការបញ្ជាទិញកើនឡើង។ជាមួយនេះ លោកក៏បានសម្តែងការដឹងគុណ និងអរគុណ​ថ្នាក់​ដឹកនាំ​នៃស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលមានទឹកចិត្ត យល់ដល់កម្មករ​តាមរយៈ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជារៀងរាល់ឆ្នាំ ជាក់ស្តែង ទោះបីជួបវិបត្តិសេដ្ឋកិច្ចសាកលដោយសារកូវីដ ក៏ពួក​គាត់​ខិតខំ​បន្ថែម​ប្រាក់ដល់កម្មកររោងចក្រទាំងអស់។

គួររម្លឹកថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិត​ស្បែក​ជើង និងផលិតផលធ្វើដំណើរនិងកាបូប កាលពីថ្ងៃទី២៩ សីហា ឆ្នាំ២០២៤កន្លងទៅ ភាគី​សហជីព​តំណាង​កម្មករនិយោជិត បានមូលមតិគ្នាសម្រេច ស្នើសុំដំឡើងចំនួន ១៤ដុល្លារ​បន្ថែម​លើ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន ចំនួន ២០៤ ដុល្លារ ខណៈភាគីនិយោជក បានកំណត់ដំឡើងចំនួន ១ដុល្លារ​៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm