ព្យុះទីហ្វុង Shanshan បានថមថយទៅវិញ ពីកម្រិតព្យុះត្រូពិក កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែទីភ្នាក់ងារឧតុនិយមប្រទេសជប៉ុន ព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ខ្លាំងសម្រាប់តំបន់នៅទូទាំងប្រទេស រហូតដល់ថ្ងៃចន្ទនេះ។

ជំនន់ទឹកភ្លៀងដែលអូសបន្លាយពេលពីព្យុះ Shanshan បានបង្កឱ្យមានបំណាក់ដី។ នៅភាគកណ្តាលប្រទេសជប៉ុន បំណាក់ដីជាង១០កន្លែង ត្រូវបានរាយការណ៍នៅក្នុងទីក្រុងអាតាមិ ដោយមានដីល្បប់ បានហូរចូលក្នុងលំនៅឋាន និងធ្វើឲ្យបង្អួចបាក់បែក។
នៅក្រុង Ogaki ខេត្ត Gifu ទឹកជំនន់បានជន់លិចផ្លូវថ្នល់ និងចំណតរថយន្តមួយចំនួន នៅក្នុងតំបន់លំនៅឋាន។

ប្រជាជនបាននាំយករថយន្តរបស់ពួកគេទៅឲ្យគេជួសជុល។ ប្រជាជនម្នាក់ និយាយថា លោករស់នៅតំបន់នេះ ជិត៥០ឆ្នាំមកហើយ ប៉ុន្តែរឿងនេះពុំដែលកើតឡើងទេ។
ស្ថានភាពបរិយាកាសនៅតែមិនស្ថិតស្ថេរចាប់ពីភាគខាងជើង រហូតដល់ភាគខាងលិច ប្រទេសជប៉ុន ដោយតែសារភ្លៀងធ្លាក់ពីសមុទ្រជប៉ុន។
ក្នុងរយៈពេល២៤ម៉ោងរហូតដល់ព្រឹកថ្ងៃអង្គារ ទឹកភ្លៀងអាចឡើងដល់កម្រិត១២០មីលីម៉ែត្រនៅក្នុងតំបន់ Tohoku និង៨០មីលីម៉ែត្រ នៅកោះហុកកៃដូ និងកោះមួយចំនួនទៀត។ មន្ត្រី កំពុងព្រមានប្រជាជនឱ្យបន្តប្រុងប្រយ័ត្ន ចំពោះបំណាក់ដី និងទឹកជំនន់។
មនុស្សយ៉ាងហោចណាស់៧នាក់បានស្លាប់ ខណៈព្យុះទីហ្វុង សានសាន (Shanshan) បានបោកបក់ឆ្ពោះទៅភាគខាងកើតប្រទេសជប៉ុន ដោយបានបក់បោកលើតំបន់ធំៗ នាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានបំណាក់ដី និងការព្រមានអំពីទឹកជំនន់។