បេក្ខជនប្រធានាធិបតីនៅអាល់ហ្សេរី ធ្វើយុទ្ធនាការនៅមុនការបោះឆ្នោតថ្ងៃទី៧ ខែកញ្ញា

2024/09/02 09:05:36 pm        97

ខណៈប្រទេសអាល់ហ្សេរី ខិតជិតដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ បេក្ខជនសំខាន់ចំនួន៣រូប កំពុងប្រជែងគ្នាសម្រាប់តំណែងកំពូល ក្នុងការបោះឆ្នោតប្រធានាធិបតីដែលគ្រោងធ្វើនៅថ្ងៃទី៧ ខែកញ្ញា។

ក្នុងអំឡុងពេលយុទ្ធនាការ បេក្ខជនប្រធានាធិបតី លោក Youcef Aouchiche មកពីគណបក្សរណសិរ្សកម្លាំងសង្គមនិយម (FFS) របស់គណបក្សប្រឆាំង បានប្រាប់បុរសម្នាក់នៅតាមផ្លូវថា លោកចង់បន្ថែមការគាំទ្រសង្គម សម្រាប់អ្នកដែលជួបការលំបាក។

គណបក្សប្រឆាំងធំដែលនាំមុខគេ ចាប់តាំងពីឆ្នាំ២០២០ លោក Aouchiche កំពុងផ្តោតលើយុទ្ធនាការរបស់លោកលើបញ្ហាសង្គម គាំទ្រជីវភាពរស់នៅដែលធ្វើឲ្យប្រសើឡើង និងកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ។ លោកបានដាក់ជំហរខ្លួនលោកថា ជាបេក្ខជនសម្រាប់ការផ្លាស់ប្តូរ ដូចដែលបានបង្ហាញដោយការប្រមូលផ្តុំ និងការហែក្បួនរបស់លោក នៅទីក្រុង Tizi Ouzou ប្រទេសអាល់ហ្សេរី។

ប្រធានាធិបតី លោក Abdelmadjid Tebboune កំពុងស្វែងរកអាណត្តិទីពីរ ដោយបានបញ្ជាក់ពីសមិទ្ធិផលរបស់លោក ទាំងលើឆាកក្នុងស្រុកនិងអន្តរជាតិ។ នៅក្នុងការប្រមូលផ្តុំបាតុកម្មនៅទីក្រុង Djanet និងទីក្រុងTebboune លោក បាននិយាយថាអាល់ហ្សេរី គឺជាប្រទេសខ្លាំងមួយនៅលើឆាកអន្តរជាតិ ជាពិសេសនៅក្នុងអង្គការសហប្រជាជាតិ។ លោកត្រូវបានគាំទ្រ នៅពេលដែលលោកនិយាយសំដៅទៅលើការថ្កោលទោសរបស់អាល់ហ្សេរី ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលបារាំងក្នុងការទទួលស្គាល់ផែនការស្វ័យភាពសម្រាប់តំបន់សាហារ៉ាខាងលិច «នៅក្នុងដែនអធិបតេយ្យភាពប្រទេសម៉ារ៉ុក» កាលពីខែកក្កដា។

លោក Cherif Abdelaali Hassani មេដឹកនាំចលនាអ៊ីស្លាមនិយមកណ្តាលនៃសង្គមដើម្បីសន្តិភាព (MSP) ក៏នឹងឈរឈ្មោះផងដែរ។

លោក Hassani មានគោលបំណងធ្វើឲ្យប្រសើរលទ្ធិប្រជាធិបតេយ្យ ពហុនិយម និងបរិយាកាសនយោបាយប្រកួតប្រជែង ក្នុងប្រទេសអាល់ហ្សេរី។

ការបោះឆ្នោត ដែលគ្រោងធ្វើនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៤ ត្រូវបានគេរំពឹងថានឹងក្លាយជាពេលវេលាដ៏សំខាន់ នៅក្នុងទិដ្ឋភាពនយោបាយរបស់ប្រទេសអាល់ហ្សេរី។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm